រឿង៣យ៉ាង ស្ត្រីមានផ្ទៃពោះគួរជៀសវាង ដើម្បីការពារហានិភ័យពិការភាពពីកំណើត ជាពិសេស៣ខែដំបូង

0
1

មូលហេតុមួយចំនួនដែលបង្កឲ្យកុមារពិការភាពពីកំណើត ត្រូវបានអ្នកជំនាញធ្វើកំណត់សម្គាល់ថា បណ្តោលមកពីការផ្លាស់ប្តូរក្រូម៉ូសូម ហ្សែនតែមួយ(ឪពុកម្តាយមានជាប់សាច់ឈាមនឹងគ្នា) ការឆ្លងមេរោគកញ្ជ្រិលពេលម្តាយមានផ្ទៃពោះ ការជក់បារី ការផឹកស្រា ការប៉ះពាល់ថ្នាំសម្លាប់សត្វល្អិត និងការទទួលទានរបបអាហារគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

ទារកដែលពិការភាពពីកំណើត ច្រើនតែពិបាកព្យាបាលណាស់ ប៉ុន្តែដើម្បីកាត់បន្ថយស្ថានភាពនេះ ស្ត្រីមានផ្ទៃពោះគួរតែធ្វើការពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ។ ជាពិសេសអំឡុងពេល៣ខែដំបូងនៃការមានផ្ទៃពោះ ស្ត្រីគួរតែយកចិត្តទុកដាក់ទៅលើកត្តា៣យ៉ាង៖

១.ជៀសវាងប៉ះពាល់សារធាតុគីមី មិនថាអាហារ ឬផលិតផលថែរក្សាសម្រស់ឡើយ។

២.កុំទៅក្បែរមនុស្សដែលមានជំងឺឆ្លងឲ្យសោះ ទោះជាជំងឺស្រាលៗក៏ដោយ។

៣.ហាមប្រើប្រាស់ថ្នាំតាមតែអំពើចិត្តដោយគ្មានវេជ្ជបញ្ជាពីក្រុមគ្រូពេទ្យឲ្យសោះ។

បើអាចជៀសវាងកត្តាទាំងប៉ុន្មានចំណុចនេះបាន ហានិភ័យពិការភាពពីកំណើតរបស់កុមារអាចកាត់បន្ថយបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here