តើត្រូវកត់សម្គាល់យ៉ាងម៉េចទើបអាចដឹងថាអ្នកកំពុងតែមានផ្ទៃពោះ? ជាទូទៅបើសង្ស័យថាខ្លួនមានផ្ទៃពោះ មនុស្សស្រីតែងតែសង្កេតមើលតាមរយៈការបាត់រដូវ ឬក៏ប្រើប្រាស់ឧបករណ៍ពិនិត្យទឹកនោម។ ក៏ប៉ុន្តែនៅមានសញ្ញាសម្គាល់ផ្សេងទៀត អាចដឹងការមានផ្ទៃពោះភ្លាមៗ ដោយមិនចាំបាច់ចាំមើលការបាត់រដូវ ឬការពិនិត្យទឹកនោមឡើយ។
១.ហូរឈាម៖ ពេលខ្លះការហូរឈាមធ្វើឲ្យស្ត្រីយល់ច្រលំថាជាការមករហូត ប៉ុន្តែប្រសិនបើវាហូរតិចរយៈពេលពី ៥ទៅ១០ថ្ងៃ គួរតែទៅជួបគ្រូពេទ្យភ្លាម។
២.សុដន់ប្រែប្រួល៖ ពេលទារកចាប់ផ្តើមបង្កកំណើត សុដន់របស់មនុស្សស្រីនឹងមានការប្រែប្រួលឡើងតឹងណែន ហើយស្រគាកនៅពេលដែលយកដៃទៅប៉ះ។
៣.មានអារម្មណ៍ហត់ជាងធម្មតា៖ នៅពេលមានផ្ទៃពោះភ្លាមអ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាគ្មានកម្លាំងកំហែង ឬហត់ៗ ដោយសារតែរាងកាយកំពុងតែធ្វើការផ្លាស់ប្តូរទាំងអស់។
៤.ក្អួតចង្អោរនៅពេលព្រឹក៖ រោគសញ្ញានៃការមានផ្ទៃពោះទូទៅបំផុតមួយ ដែលមនុស្សស្រីគ្រប់រូបបានដឹងរួចទៅហើយនោះ គឺការក្អួតចង្អោរនៅពេលព្រឹក។
៥.ឃ្លានខុសពីធម្មតា៖ ការញ៉ាំអាហារច្រើន ឬការស្រែកឃ្លានអាហារខុសប្លែកពីធម្មតា ជាសញ្ញាបញ្ហាថាអ្នកមានផ្ទៃពោះ។ ព្រោះរាងកាយត្រូវការអាហារូបត្ថម្ភបន្ថែមសម្រាប់មនុស្សពីរនាក់ ហើយអាហារូបត្ថម្ភដែលមនុស្សស្រីត្រូវការជាចាំបាច់គឺ ជាតិដែក និងអាស៊ីតហ្វូលិក ដែលមាននៅក្នុងស្លឹកបន្លែ ស៊ុត សាច់…រួមទាំងអាហារផ្សេងៗទៀត៕