ប្រើធាតុផ្សំតែ២មុខប៉ុណ្ណោះ ស្នាមអុជខ្មៅពេញផ្ទៃមុខនឹង​បាត់ដូចគេបេះ

0
1

ស្នាមអុជខ្មៅនៅលើផ្ទៃមុខ គឺជាបញ្ហាសម្រស់ដ៏ធំមួយដែលធ្វើឲ្យសុភាពនារីទាំងឡាយកើតមានកខ្វល់នៅក្នុងចិត្ត ហើយចង់តែកម្ចាត់ចោលភ្លាមៗនោះទេ។

តើមានវិធីអ្វីអាចស្នាមអុជខ្មៅទាំងនេះបានទៅ? កុំទាន់អស់សង្ឈឹមអី បញ្ហាស្នាមអុជខក្មៅអាចដោះស្រាយបាន ដោយប្រើធាតុផ្សំធម្មជាតិងាយៗប៉ុណ្ណោះ។

ធាតុផ្សំ៖
– ដំឡូងបារាំង១មើលធំលម្ម
– ក្រូចឆ្មារ ១ចំហៀង

របៀអនុវត្ត៖
១. យកដំឡូងបារាំងចិតសំបកចេញ រួចហាន់ជាបំបែកឲ្យតូចៗ។
២. យកដំឡូងបារាំងទៅកិនឲ្យក្លាយជាល្បាយ។
៣ ច្រោះយកទឹកដាក់ក្នុងកូនចានមួយ រួចច្របាច់ក្រូចឆ្មារចូលតាមក្រោយ ហើយកូរឲ្យរលាយចូលគ្នា។
៤. បន្ទាប់មក យកសំឡីមកជ្រលក់ចូលក្នុងល្បាយនេះ ហើយយកទៅបិតនៅលើផ្ទៃមុខ ជាពិសេសតំបន់ដែលទទួលរងនូវផលប៉ះពាល់។
៥. ទុកឲ្យល្បាយធ្វើសកម្មភាព១០នាទី ប្រសិនបើវាស្ងួតហើយ ត្រូវបេះសំឡីចេញ រួចលាងជម្រះជាមួយទឹកធម្មតា។
៦. អ្នកត្រូវធ្វើព្យាយាមអនុវត្តមួយថ្ងៃពីរដង គឺពេលព្រឹក និងពេលល្ងាច ក្នុងរយ:ពេលមួយសប្តាហ៍នឹងឃើញលទ្ធផលបណ្តើរៗ។

សម្រាប់អ្នកដែលមានស្នាមអុជខ្មៅស្រាលៗ អាចឆាប់ទទួលបានផលបំផុត ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាខ្លាំង អាចត្រូវចំណាយពេលយូរបន្តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here