ភារកិច្ចដ៏រវល់បំផុតសម្រាប់អាណាព្យាបាលទាំងឡាយ គឺការមើលថែកូនតូចៗ។ ក្នុងនោះ ការបង្រៀនកូនតូចៗឲ្យចេះចូលបង្គន់បត់ជើងតូច ឬបត់ជើងធំ ក៏ជាកិច្ចការមួយដ៏លំបាកផងដែរ។ ទោះជាយ៉ាងអ្នកជំនាញ បានបង្ហាញពីវិធីងាយៗ ដែលអាចជួយឲ្យកូនរបស់អ្នក ឆាប់ចេះប្រើប្រាស់បង្គន់ដោយខ្លួនឯង ក្នុងពេលដ៏ខ្លី។
ថ្ងៃដំបូង៖
- ផ្តល់អាហារដែលមានរសជាតិសរសៃ និងមានជាតិទឹកច្រើន ដើម្បីឲ្យពួកគេមានអារម្មណ៍ចង់បត់ដៃបត់ជើង។
- ដាក់កន្ថោរសម្រាប់កូនឲ្យបានច្រើនកន្លែងក្នុងផ្ទះ ដើម្បីងាយស្រួលបង្រៀនពួកគេឲ្យចេះប្រើ។
- ពេលអ្នកទៅបន្ទប់ទឹក គួរតែនាំកូនទៅជាមួយ ដើម្បីបង្ហាញពួកគេ ពីរបៀបបត់ជើង។
- មុនចូលពេលគេង ត្រូវនាំពួកគាត់ទៅបន្ទប់ទឹក ឬប្រើកន្ថោរ ដើម្បីបង្ហាត់ឲ្យពួកគេចាំថាពេលវេលានេះ ជាពេលដែលត្រូវបត់ជើង។
ថ្ងៃបន្ទាប់៖
- អនុវត្ត ដដែលដូចថ្ងៃទី១ដែរ ប៉ុន្តែអ្នកត្រូវឧស្សាហ៍នាំកូនទៅខាងក្រៅផ្ទះ។
- អាណាព្យាបាលគួរសាកនាំកូនទៅក្រៅ ដោយមិនស្លៀកខោទឹកនោម ដើម្បីឲ្យដឹងថាពួកគេចាំពីទម្លាប់ប្រើកន្ថោរឬនៅ។
- បើសិនជាអាច ពេលពួកកូនៗរបស់អ្នកចង់បត់ដៃបត់ជើង ត្រូវនាំពួកគេទៅបង្គន់ជាបន្ទាន់ ទោះជានៅទីណាក៏ដោយ ព្រោះដើម្បីបង្កើតទម្លាប់ឲ្យពួកគេចេះប្រើបង្គន់។
ថ្ងៃចុងក្រោយ៖
- អនុវត្ត ដូចថ្ងៃទី១ដែរ ប៉ុន្តែអ្នកត្រូវឧស្សាហ៍នាំកូនទៅក្រៅផ្ទះឲ្យបានញឹកញាប់។
- អ្នកគួរនាំកូនតូចៗទៅក្រៅ ២ដងក្នុងមួយថ្ងៃ គឺពេលព្រឹកមួយម៉ោង និងពេលរសៀលមួយម៉ោង ព្រោះវាជាពេលដែលក្មេងៗតូចត្រូវការបត់ដៃបត់ជើង ដើម្បីបង្កើតទម្លាប់ការបត់ដៃបត់ជើងនៅខាងក្រៅ។
ក្នុងករណីដែលកូនរបស់អ្នកមិនទាន់ចាំពីទម្លាប់ប្រើប្រាស់បង្គន់ទេ អ្នកត្រូវព្យាយាមអនុវត្តតាមវិធីខាងលើឡើងវិញម្តងទៀត៕