ថ្វីបើទូទឹកកកអាចរក្សាអាហារឲ្យនៅស្រស់ និងទុកបានយូរក៏ពិតមែន ប៉ុន្តែមានអាហារមួយចំនួនអាចនឹងបាត់បង់គុណភាព រសជាតិ នៅពេលអ្នកទុកវានៅក្នុងទូរទឹកកក។
ខាងក្រោមនេះ គឺជាអាហារទាំងមួយចំនួនដែលអ្នកមិនគួរទុកនៅកន្លែងត្រជាក់ពេកនោះទេ៖
ទឹកឃ្មុំ
ការដាក់ទឹកឃ្មុំនៅកន្លែងត្រជាត់ ហើយមានជាតិសំណើម វាអាចប្រែជាកក ដែលធ្វើឲ្យវាបាត់បង់រសជាតិ និងគុណប្រយោជន៍ជាច្រើន។ ដូច្នេះ អ្នកគួរតែរក្សាវាទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតា បានហើយ។
ដំឡូងបារាំង
ការរក្សាដំឡូងបារាំង នៅក្រោមសីតុណ្ហភាព៧អង្សាសេ នឹងធ្វើឲ្យវាបាត់បង់រសជាតិផ្អែមឆ្ងាញ់របស់វា។
ផ្លែចេក
ចេក ក៏ជាផ្លែឈើដែលងាយនឹងប្រែពណ៌ទៅជាខ្មៅជាំឆាប់ខូចបំផុត នៅពេលដែលអ្នកដាក់វានៅក្នុងទូរទឹកកក។
ត្រប់សណ្តោយ
អ្នកមិនគួរទុកត្រប់សណ្តោយនៅក្នុងទូរទឹកកកនោះទេ ព្រោះវាងាយនឹងទន់រលួយ ហើយមានស្នាមខូងផងដែរ៕