ប្រយ័ត្នប្រយែង! អាការរោគដែលធ្វើឲ្យអ្នកស្តោះទឹកមាត់មកមានឈាម

0
1

ករណីខ្លះ ការស្តោះទឹកមាត់ចេញមកមានលាយឈាម អាចមកពីការប្រើច្រាស់ដុសធ្មេញមិនបានត្រឹមត្រូវ ឬអញ្ចាញធ្មេញត្រូវរបួសដោយសារតែការប៉ះទង្គិចជាមួយនឹងវត្ថុរឹង។ ក៏ប៉ុន្តែ ករណីខ្លះទៀត អាចមកពីជំងឺធ្ងន់ធ្ងរផ្សេងៗទៀតដូចជា ជំងឺរលាកក្រពះ ផ្លូវដង្ហើម បំពង់ក ឬជាលិកាជុំវិញអញ្ចាញធ្មេញជាដើម។ ហេតុនេះ មានតែគ្រូពេទ្យទេដែលអាចពិនិត្យដឹងពីរោគសញ្ញាច្បាស់លាស់ ហើយអាចជួយសង្គ្រាះអ្នកបាន។

ទាំងបេះជាអាការរោគដែលបណ្តោលឲ្យអ្នកស្តោះទឹកមាត់មកមានឈាម៖

អាការរោគទី១

ក្នុងករណីដែលអ្នកមានបញ្ហារលាកក្រពះ បំពង់អាហារ ទងសួត ផ្លូវដង្ហើម វានឹងធ្វើឲ្យអ្នកក្អក ឬស្តោះទឹកមាត់​ចេញមក​មានឈាម ហេតុដូចនេះកុំធ្វេសប្រហែសឲ្យសោះ។

អាការរោគទី២

នៅពេលដែលអ្នកមានបញ្ហាមួយចំនួនដូចជា ហូរឈាមតាមអញ្ចាញធ្មេញ ដំបៅមាត់ ក្អួត ក្អកខ្លាំងៗ ក៏អាចធ្វើឲ្យ​មានឈាមលាយ​ក្នុង​ទឹកមាត់ដែរ។ ប្រសិនបើអាការបែបនេះអូសបន្លាយពេលយូរមិនព្រមបាត់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

អាការរោគទី៣

ការឆ្លងមេរោគបាក់តេរី ឬមេរោគផ្សិត ក៏ជាមូលហេតុមួយដែលនាំឲ្យអ្នកស្តោះទឹកមាត់មកមានឈាមដូចគ្នា។ ព្រោះមេរោគទាំងនោះ អាចឲ្យមានបញ្ហាអញ្ចាញធ្មេញ ដំបៅក្នុងមាត់ ឬអណ្តោត។

អាការរោគទី៤

ចំពោះការឆ្លងមេរោគបំពងក រលាកក្រពះ ទងសួត ជំងឺរបេង ផ្លូវដង្ហើម សុទ្ធតែជាដើមហេតុដែលធ្វើឲ្យមានឈាមចេញតាមទឹកមាត់ដូចគ្នាដែរ។

អាការរោគទី៥

អ្នកដឹងទេ សូម្បីតែបញ្ហាខ្វះវីតាមីន C នៅក្នុងរាងកាយ ក៏អាចធ្វើឲ្យអ្នកកើតមានបញ្ហាហូរឈាមតាមអញ្ចាញធ្មេញផងដែរ។

អាស្រ័យហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាដូចខាងលើនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here