ស្វែងយល់ពីការឆ្លងមេរោគស្វាយចំពោះទារកតាំងពីកំណើត!

0
1

ការឆ្លងមេរោគស្វាយតាំងពីកំណើត ជារឿងធម្មតានៅក្នុងចក្រភពអង់គ្លេស ហើយជំងឺនេះតែងតែកើតឡើងចំនួន១០ករណី ជារៀងរាល់ឆ្នាំ។ តាមរបាយការណ៍បានបង្ហាញថា ភាគច្រើនជំងឺនេះកើតឡើងតាមរយៈ ការខកខានមិនបានពិនិត្យសុខភាពឲ្យបានត្រឹមត្រូវអំឡុងពេលមានផ្ទៃពោះដំបូង និងការគ្រប់គ្រងរបបអាហាររបស់អ្នកម្តាយមិនបានល្អ។

ទោះបីជាការឆ្លងមេរោគរបស់ទារក អាចកើតមានក្នុងត្រីមាសណាសមួយក៏ដោយ តែភាគច្រើនវាកើតឡើងនៅអំឡុងពេល៣០ថ្ងៃចុងក្រោយមុនពេលសម្រាល។

ការព្យាបាលឲ្យបានឆាប់រហ័សចំពោះស្ត្រីមានផ្ទៃពោះ អាចជួយការពារការឆ្លងជំងឺស្វាយទៅលើទារក។ ប៉ុន្តែប្រសិនបើស្ត្រីមានផ្ទៃពោះមិនបានព្យាបាលទេ ទារកអាចជួបផលវិបាកមួយចំនួនដូចជា៖ រលូតកូនដោយឯកឯង កូនកើតមុនពេលកំណត់ កូនកើតយឺតយ៉ាវជាងពេល វេលាដែលបានកំណត់ កូនកើតមកមានទម្ងន់ស្រាល។

ការឆ្លងមេរោគក្នុងស្បូន និងការកាត់បន្ថយលំហូរឈាមទៅកាន់ទារក គឺជាបុព្វហេតុទូទៅបំផុតនៃការស្លាប់ទារក្នុងផ្ទៃ។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរតែធ្វើការពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ ប្រសិនបើឃើញសញ្ញាមិនស្រួលគួរប្រញាប់ធ្វើការព្យាបាលភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here