ដើម្បីកម្ចាត់ជាតិខ្លាញ់ និងកូឡេស្តេរ៉ុលចេញពីរាងកាយ មនុស្សមួយចំនួនតែជ្រើសយកវិធីហាត់ប្រាណ តែមនុស្សមួយចំនួនទៀតចូលចិត្តទិញផលិតផលផ្សេងៗមកប្រើប្រាស់។
ប៉ុន្តែថ្មីៗនេះអ្នកជំនាញបានរកឃើញវិធីសាស្រ្តម្យ៉ាងទៀត ដែលអាចបំផ្លាញខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ធ្វើលំហាត់ប្រាណ ស្ទីម ឬប្រើផលិតផលនោះទេ។
វិធីសាស្រ្តនេះ គឺតម្រូវឲ្យអ្នកយកទឹកកកច្រកចូលថង់ផ្លាស្ទិច ហើយរុំនឹងកន្សែងឲ្យជិត យកមកស្អំពីលើក្បាលពោះឲ្យបានម្តង១០ ទៅ១៥នាទី។ ក្នុងមួយថ្ងៃ អ្នកត្រូវអនុវត្តឲ្យបាន ២ទៅ៣ដង។
សូមព្យាយាមអនុវត្តវិធីនេះឲ្យបានទៀងទាត់រយ:ពេល១ខែ អ្នកនឹងទទួលបានលទ្ធផលដូចបំណង។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមានខ្លាញ់ក្បាលពោះច្រើន ត្រូវចំណាយពេលយូរបន្តិច ហើយស្របពេលជាមួយគ្នានេះ អ្នកក៏គួរតែជៀសវាងរបបអាហារដែលធ្វើឲ្យឡើងទម្ងន់ផងដែរ៕