រួមដំណេកពេលកំពុងមករដូវ អាចមានកូនដែរទេ?

0
1

អ្នកជំនាញភាគច្រើនបានព្រមានឲ្យគូស្នេហ៍ទាំងឡាយមានការប្រុងប្រយ័ត្នចំពោះការរួមដំណេក នៅអំឡុងពេលមករដូវ ព្រោះឈាមរដូវ ជាឈាមកខ្វក់ដែលគួរឲ្យរអើម ហើយអាចងាយនឹងបង្កការឆ្លងមេរោគដល់ដៃគូបានយ៉ាងងាយ។ ប៉ុន្តែអ្នកអាចរួមដំណេកបានលុះត្រាតែប្រើស្រោមការពារឲ្យបានត្រឹមត្រូវ។

ទោះជាយ៉ាងណា មនុស្សមួយចំនួននៅតែងឿងឆ្ងល់ថា តើការរួមដំណេក ពេលមករដូវអាចមានកូនដែរឬទេ? ចម្លើយ គឺមាន។ អ្នកត្រូវចាំថា មេជីវិតឈ្មោលរបស់មនុស្សប្រុស អាចរស់នៅបានរហូតដល់៧ថ្ងៃ នោះមានន័យថា ប្រសិនបើមនុស្សស្រីបញ្ចេញពងអូវុលនៅដំណាក់កាលដំបូងនៃវដ្តរដូវ មេជីវិតឈ្មោល និងស៊ុតច្បាស់ជាបានជួបគ្នាដើម្បីបង្កកំណើត។

ការរួមដំណេកពេលមករដូវ អាចមានកូនបានគ្រប់ពេលវេលា ដូច្នេះគួរតែរៀបចំផែនការឲ្យបានត្រឹមត្រូវ ប្រសិនបើអ្នកពុំទាន់ចង់បានកូនទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here