ក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយ រឿងដំបូងដែលគូស្នេហ៍ភាគច្រើនចង់ធ្វើមុនគេ គឺការយកកូនដើម្បីបន្តពូជពង្សវង្សត្រកូល ជាពិសេសគូស្នេហ៍ដែលមានវ័យរាងជ្រេបន្តិច។
នៅពេលមានគម្រោងចង់បានកូន តើស្វាមីគួរធ្វើដូចម្តេច? ក្រៅពីការរួមភេទក្រោយវដ្តរដូវ នៅមានរឿងមួយចំនួនទៀតដែលអ្នកត្រូវជៀសវាង ដើម្បីឲ្យមានសុខភាពល្អ។ ព្រោះសុខភាពល្អ ជាកត្តាដ៏សំខាន់សម្រាប់ការបង្កកំណើតដល់កូន។ ដូចច្នេះ ប្រសិនបើអ្នកចង់ឆាប់មានកូនប្រកបទៅដោយផាសុខភាព ត្រូវធ្វើរឿងខាងក្រោមនេះឲ្យបាន៖
១.រក្សាទម្ងន់
ស្វាមីគួរតែព្យាយាមរក្សាទម្ងន់ឲ្យបានល្អ បើទម្ងន់របស់គាត់ឡើងហួសកម្រិត នោះមេជីវិតឈ្មោលនឹងកាន់តែចុះខ្សោយ ដែលជាហេតុធ្វើឲ្យធ្វើគាត់មិនអាចមានកូនបានឡើយ។
២.ហាមជក់បារី
ប្រសិនអ្នកកំពុងជក់បារី អ្នកត្រូវផ្តាច់ទម្លាប់នេះចោលទៅ ព្រោះវាមិនត្រឹមតែបំផ្លាញសួតរបស់អ្នកប៉ុណ្ណោះទេ សូម្បីតែឱកាសនៃការមានកូនក៏ត្រូវរារាំងផងដែរ។
៣.ពិនិត្យសុខភាព
ទាំងបី្តទាំងប្រពន្ធ គួរតែទៅជួបគ្រូពេទ្យពិនិត្យឲ្យដឹងថា មេជីវិតឈ្មោលរបស់បុរស និងសុខភាពរបស់ស្រ្តី ល្អគ្រប់គ្រាន់ដើម្បីមានកូនដែរទេ។ ប្រសិនមានបញ្ហា នោះគ្រូពេទ្យនឹងអាចដោះស្រាយទាន់ពេលវេលា។
៤.កាត់បន្ថយកាហ្វេ
មិនចំពោះតែស្វាមីនោះទេ សូម្បីតែភរិយាក៏ត្រូវកាត់បន្ថយការទទួលទានកាហ្វេដែរ ដើម្បីបង្កើនសមត្ថភាពបង្កកំណើតដល់កូន។
៥.ធ្វើរឿងសប្បាយៗ
សូមព្យាយាមធ្វើចិត្តឲ្យសប្បាយៗ ហើយកុំគិតច្រើនឲ្យសោះ ព្រោះបញ្ហាស្ត្រេសជាឧបសគ្គដ៏ធំ សម្រាប់ការមានកូនរបស់ស្វាមីភរិយាទាំងឡាយ៕