រូបមន្តពិសេស កម្ចាត់ស្នាមខ្មៅៗតាមម្រាមដៃម្រាមជើងឲ្យស្អាតគាប់ចិត្ត

0
1

បញ្ហាស្បែកខ្មៅ ជាសត្រូវដ៏ធំសម្រាប់សុភាពនារីទាំងឡាយ ជាពិសេសស្នាមខ្មៅៗនៅតាមក្រញរដៃ និងម្រាមជើង។ បញ្ហាទាំងនេះ កើតឡើងដោយសារការត្រូវកម្តៅថ្ងៃខ្លាំងពេក ឬការលាងចាន ដោយមិនបានពាក់ស្រោមដៃ។

ទោះជាយ៉ាងណាអ្នកមិនចាំបាច់ពិបាកចិត្តទៀតឡើយ ព្រោះរូបមន្តធម្មជាតិមួយនេះអាចជួយបាន ៖

របៀបអនុវត្ត៖
១.ចាក់ប្រេងអូលីវ ៣ស្លាបព្រាបាយ ជាមួយស្ករស២ស្លាបព្រាកាហ្វេនៅក្នុងកូនចាននមួយ រួចកូរឲ្យរលាយ។
២.បន្ទាប់មក យកល្បាយនេះមកលាបត្រង់កន្លែងដែលមានស្នាមខ្មៅ។
៣.ទុករយៈពេល ៥នាទី ដើម្បីឲ្យជាតិសំណើមជ្រាបចូលស្បែក ទើបលាងជាមួយទឹកធម្មតាឲ្យស្អាត។

សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃរយៈពេល១ខែ អ្នកនឹងទទួលបានម្រាមដៃ ម្រាមជើងសរលាង ស្អាតមិនខានឡើយ។ ប៉ុន្តែ សម្រាប់អ្នកដែលស្បែកខ្មៅខ្លាំងត្រូវចំណាយពេលយូរជាងនេះបន្តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here