រូបមន្តកម្ចាត់បញ្ហាបបូរមាត់ស្ងួត ប្រេះ ឬជ្រួញឲ្យប្រែជាទន់រលោងស្អាត

0
1

បបូរមាត់ ក៏ជាផ្នែកមួយដែលអាចជួយលើកកម្ពស់សម្រស់ឲ្យមានភាពស្រស់ស្អាតមួយកម្រិតដែរ។ ប៉ុន្តែ បបូរមាត់អាចងាយជួបនឹងបញ្ហាស្ងួត ប្រេះ ឬជ្រួញ ប្រសិនបើអ្នកមិនចេះថែរក្សាឲ្យបានល្អទេនោះ ជាពិសេសពេលរដូវរងាចូលមកដល់។

បើសិនបបូរមាត់មានបញ្ហាដូចខាងលើ តើត្រូវធ្វើដូចម្តេច? មិនបាច់ព្រួយនោះទេ អ្នកអាចប្រើប្រាស់ឱសថធម្មជាតិដោយគ្មានផលប៉ះពាល់ ហើយចំណាយតិចបំផុត។ ខាងក្រោមនេះ គឺជាឱសថធម្មជាតិ ២ប្រភេទដែលអាចជួយព្យាបាលបញ្ហាបបូរមាត់ពូកែបំផុត៖

ល្ហុងទុំ
១.យកសាច់ល្ហុងទុំ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំ១ស្លាបព្រាកាហ្វេ កិនបញ្ចូលគ្នាឲ្យម៉ត់។

២.យកល្បាយនោះមកលាបលើ​បបូរមាត់​របស់អ្នក​រៀងរាល់​មុនពេល​ចូលគេង។

៣.លាងសម្អាតចេញដោយប្រើទឹកធម្មតានៅពេលព្រឹកឡើង។

ការប្រើនៅពេលគេងអាចអាចនឹងប្រឡាក់ភួយខ្នើយ ក៏ប៉ុន្តែបញ្ហានឹងកាត់បន្ថយបន្តិចម្តងៗ ព្រោះវាអាចផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់បបូរមាត់។

ស្ករស
១.យកស្ករសមួយស្លាបព្រាកាហ្វេ លាយជាមួយនឹងប្រេងអូលីវកន្លះស្លាបព្រាកាហ្វេ។

២.រួចលាបនៅលើបបូរមាត់ឲ្យសព្វ កោសិកាស្បែកចាស់ៗដែលងាប់ៗនឹងជ្រុះចេញអស់ធ្វើឲ្យបបូរមាត់ទន់រលោងស្អាត។

៣.សូមព្យាយាមអនុវត្តវិធីនេះ ឲ្យបានទៀងទាត់រាល់មុនពេលចូលគេង ហើយលាងសម្អាតចេញដោយប្រើទឹកធម្មតានៅពេលព្រឹកឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here