ថ្នាំ៣ប្រភេទ បើគ្មានវេជ្ជបញ្ជារកុំឲ្យកុមារលេបផ្តេសផ្តាស់ឲ្យសោះ!

0
1

អ្នកជំនាញបានបង្ហាញថា ការប្រើថ្នាំព្យាបាលជំងឺដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ អាចបណ្តោលឲ្យកុមារខូចថ្លើម និងខ្សោយតម្រងនោម។ ជាពិសេសថ្នាំដ៏ពេញនិយម៣ប្រភេទគឺ ប៉ារ៉ាសេតាម៉ុល(Paracetamol) អ៊ីប៊ុយប្រូហ្វេន (Ibuprofen) និងអាស្ពីរីន(Aspirin)។

ថ្នាំអាស្ពីរីន៖ មិនត្រូវបានណែនាំសម្រាប់កុមារនោះទេ ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺខូចខួរក្បាល និងថ្លើមធ្ងន់ធ្ងរ។ ក្នុងករណីដែលសរីរាង្គទាំងពីរនេះមានបញ្ហាក្នុងពេលតែមួយ កុមារអាចស្លាប់បាន។

ថ្នាំប៉ារ៉ាសេតាម៉ុល៖ នេះជាថ្នាំដ៏ពេញនិយមបំផុតសម្រាប់កុមារ ប៉ុន្តែប្រសិនបើអ្នកប្រើជ្រុលអាចបណ្តោលឲ្យខូចថ្លើមធ្ងន់ធ្ងរ។

ប្រសិនបើកុមារកើតជំងឺគ្រុនក្តៅ អ្នកប្រើថ្នាំប្រភេទនេះលើសកម្រិត ពួកគេអាចកើតមានបញ្ហាឈឺពោះ ចង្អោរ អស់កម្លាំង មានបញ្ហាសរសៃប្រសាទ…។ បើអ្នកនៅតែបន្តប្រើថ្នាំជ្រុល កុមារនឹងមានបញ្ហារលាកថ្លើម ខ្សោយតម្រងនោម រលាកសាច់ដុំបេះដូង និងខ្សោយបេះដូង។

ថ្នាំអ៊ីប៊ុយប្រូហ្វេន៖ ថ្នាំបន្ថយកម្តៅ អ៊ីប៊ុយប្រូហ្វេន មិនមែនសម្រាប់កុមារក្រោមអាយុ៦ខែទេ ហើយវាក៏មិនត្រូវប្រើក្នុងករណីគ្រុនក្តៅខ្ពស់ ដែលសង្ស័យថា ជាជំងឺគ្រុនឈាមដែរ ព្រោះវាអាចបណ្តោលឲ្យកកឈាម ស្ទះសរសៃឈាមក្នុងខួរក្បាល។

អ្នកជំនាញបានព្រមានថា កុមារដែលប្រើថ្នាំមួយប្រភេទនេះច្រើនពេក ក៏អាចកើតមានបញ្ហាថ្លើម និងតម្រងនោម ផងដែរ។

ដូច្នេះ នៅពេលកុមារមានជំងឺគ្រុនក្តៅ អ្នកមិនត្រូវប្រើថ្នាំដែលគ្មានប្រភពច្បាស់លាស់ ឬទិញថ្នាំមកប្រើតាមចិត្តឯងនោះទេ គឺត្រូវឆ្លងកាត់ការពិនិត្យ និងប្រើថ្នាំតាមវេជ្ជបញ្ជាររបស់ក្រុមគ្រូពេទ្យ ទើបទារកមានសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here