អាហារ៥ប្រភេទ មុនពេលរួមភេទប្រុសៗកុំទទួលទានឲ្យសោះប្រយ័ត្នខ្សោយប្រើការមិនកើត

0
1

ចំណែកមួយដែលមិនអាចខ្វះបាននៅក្នុងជីវិតគូស្នេហ៍គ្រប់រូប គឺការរួមភេទ។ ហេតុនេះហើយ ដើម្បីបំពេញសេចក្តីសុខឲ្យបានពេញលេញ បុរសទាំងឡាយ​ត្រូវដឹង​ពីប្រភេទអាហារ​មួយចំនួន ​ដែលបង្កឲ្យប៉ះពាល់​ដល់ចំណង់ផ្លូវភេទ។

ខាងក្រោមនេះ ជាអាហារ៤ប្រភេទ អាចបង្កមហន្តរាយដល់ចំណង់ផ្លូវភេទ ប្រសិនបើអ្នក​ទទួលទាន​ច្រើនពេក​មុនពេល​រួមភេទ៖

១.អាហារកំប៉ុង
អ្នកត្រូវប្រុងប្រយ័ត្នចំពោះអាហារកំប៉ុងគ្រប់ប្រភេទ ព្រោះវាផ្ទុកអាហាររូបត្ថម្ភតិចតួចបំផុត ដែលធ្វើឲ្យអ្នកគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីបំពេញភារ:កិច្ចឡើយ។

២.គ្រឿងស្រវឹង
អ្នកជំនាញបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចកាត់បន្ថយថាមពលរបស់អ្នក។ បើយោងតាមការសិក្សាមួយនៅក្នុងឆ្នាំ 2008 ដែលធ្វើឡើងដោយសកលវិទ្យាល័យ វ៉ាស៊ីនតោន បានរកឃើញថា បុរសដែលមិនទទួលទានគ្រឿងស្រវឹង អាចបញ្ជារអាអូនតូចឲ្យរឹងបានយូរ ហើយខ្លាំងជាង​អ្នកដែលទទួលទាន​គ្រឿងស្រវឹង​ច្រើន។ តែប្រសិនបើ​អ្នកអត់​មិនបាន សូមទទួលទានតែ ២កែវបានហើយ។

៣.ដំឡូងបារាំង
ប្រសិនបើអ្នកចង់ឲ្យរាត្រីទឹកឃ្មុំកាន់តែមានភាពពុះកញ្ជ្រាលខ្លាំងឡើង ហាមទទួលទានដំឡូងបារាំងចៀន ឬសាច់ក្រក់ឲ្យសោះ ព្រោះអាហារទាំងនេះមានផលប៉ះពាល់អវិជ្ជមានដល់កម្រិតអ័រម៉ូន testosterone។
ម្យ៉ាងទៀត ដំឡូងមានបរិមាណអំបិលកម្រិតខ្ពស់ ដែលងាយនឹងបង្កើនសម្ពាធឈាម ធ្វើឲ្យមានបញ្ហាដល់ចំណង់ផ្លូវភេទកាន់តែខ្លាំង។

៤.តៅហ៊ូ
នៅក្នុងតៅហ៊ូ មានផ្ទុកសារធាតុគីមីម្យ៉ាងមានឈ្មោះថា phytoestrogens ដែលអាចបង្កើនកម្រិតអ័រម៉ូន estrogen កាន់តែច្រើនឡើង។ ការកើនឡើងនៃអ័រម៉ូននេះហើយ ជាដើមហេតុធ្វើឲ្យចំណង់ផ្លូវភេទរបស់អ្នកទន់ខ្សោយ។

៥.ភេសជ្ជ:មានផ្ទុកជាតិស្ករ
ការទទួលទានភេសជ្ជ:ប៉ូវកម្លាំងដែលមានជាតិស្ករច្រើន អាចផ្តល់មហន្តរាយដល់ចំណង់ផ្លូវភេទយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ការទទួលទានភេសជ្ជ:ប្រភេទនេះច្រើនពេក កម្រិតអ័រម៉ូន testosterone ដែលរាងការត្រូវការ ក៏កាត់បន្ថយកាន់តែច្រើនឡើងដែរ។

ដូច្នេះហើយ ដើម្បីទទួលបានសេចក្តីសុខពេញលេញ អ្នកគួរតែកាត់បន្ថយ ឬជៀសវាងឲ្យបានអាហារទាំងនេះឲ្យបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here