តើស្ត្រីគួរយល់ដឹងអ្វីខ្លះមុនពេលយកកូន? ជាការពិតក្រោយពេលរៀបការហើយ អ្វីដែលគូស្វាមីភរិយាភាគច្រើនចង់បានមុនគេ គឺការបង្កើតកូន ក៏ប៉ុន្តែមុនពេលសម្រេចចិត្តយកកូន ស្ត្រីក៏គួរតែស្វែងយល់ពីរឿងរ៉ាវមួយចំនួនផងដែរ ដើម្បីសុវត្ថិភាពទាំងខ្លួនឯង និងកូនរហូតដល់ថ្ងៃសម្រាល។
មុនពេលមានផ្ទៃពោះរឿងសំខាន់ទីមួយដែលស្ត្រីត្រូវធ្វើ គឺពិនិត្យមើលទម្ងន់រាងកាយ នឹងសុខភាពទូទៅឲ្យបានត្រឹមត្រូវ។ ព្រោះវានឹងធ្វើឲ្យប្រសើរឡើងនូវការមានផ្ទៃពោះ និងសុវត្ថិភាពចំពោះការបង្កកំណើតរបស់ទារក។
រឿងសំខាន់ទីពីរ ស្ត្រីត្រូវទទួលទានឲ្យបានសមស្រប ដើម្បីគ្រប់គ្រងកុំឲ្យឡើងទម្ងន់ជ្រុលពេក។ ការញ៉ាំច្រើនតាមតែចិត្តចង់ ធ្វើឲ្យទម្ងន់ឡើងខ្លាងដែលបង្កបញ្ហាដល់សុខភាពរបស់អ្នកម្តាយ ហើយប៉ះពាល់ដល់ការលូតលាស់របស់ទារកដូចគ្នា។
រឿងសំខាន់ចុងក្រោយ នៅពេលកូនកើតមកត្រូវបំបៅដោះតែមួយមុខគត់រហូតដល់អាយុ៦ខែ ឬបន្តច្រើនជាងនេះតាមដែលអាចធ្វើទៅបាន។ ការបំបៅដោះកូនមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ក៏ដូចជាការលូតលាស់ទាំងរាងកាយ និងប្រាជ្ញារបស់ទារកផងដែរ៕