នៅពេលឆ្លុះកញ្ជាក់ មនុស្សភាគច្រើនមើលតែមុខ និងសក់ខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែពួកគេមិនសូវបានពិនិត្យមើលអណ្តាតនោះទេ។ អណ្តាតនេះហើយជា កន្លែងដែលបង្ហាញពីបញ្ហាសុខភាពយ៉ាងច្បាស់។ មនុស្សដែលមានសុខភាពល្អ ប្រាកដជាមានអណ្តាតពណ៌ផ្កាឈូកស្រស់ តែផ្ទុយទៅវិញ បើអណ្តោតមានពណ៌ខ្មៅ លឿង និងស ត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាម។
១.អណ្តាតពណ៌ខ្មៅ
មនុស្សដែលមានអណ្តាតពណ៌ខ្មៅ គឺបណ្តាលមកពីបាក់តេរី និងមេរោគផ្សិត បានកកើតច្រើនហួសកម្រិតក្នុងខ្លួន។ ប៉ុន្តែអាការបែបនេះក៏អាចបណ្តាលមកពីការជក់បារី និងការទទួលទានភេសជ្ជ:មានជាតិអាស៊ីតខ្ពស់ដែរ។
២.អណ្តាតពណ៌លឿង
មនុស្សដែលមានអណ្តាលពណ៌លឿង អាចបណ្តាលមកពីការរលាកនៅកន្លែងណាមួយក្នុងរាងកាយរបស់អ្នក។ ម្យ៉ាងទៀតនៅពេលដែលអ្នកមិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ឬជក់បារីក្នុងរយ:ពេលយូរ ក៏អាចបណ្តាលឲ្យអណ្តាតរបស់អ្នកមានពណ៌បែបនេះដែរ។
៣.អណ្តាតពណ៌ស
មនុស្សដែលមានអណ្តាតពណ៌ស អាចបណ្តាលមកពីច្រើនករណី ដូចជា ការប្រើប្រាស់ថ្នាំផ្សះ ការឆ្លងមេរោគផ្សិត ឬកើតជំងឺមហារីកគ្រាប់ឈាមដំណាក់កាលដំបូង៕