៦ចំនុច​ដែល​ស្ត្រី​ពពោះ​គួរ​ដឹង ព្រោះ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ

0

ពេលវេលា​ដ៏​សំខាន់​នៅពេលដែល​រាងកាយ​របស់​ទារក​ត្រូវបាន​កើតឡើង មានរឿង​ជាច្រើន​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ច្រើន​ជាពិសេស​ម្រា​ប់​ស្ត្រី​ពពោះ​ឡើង​ដំបូង​ដែល​មិនដឹង គ្មាន​បទពិសោធ​សម្រាប់​ការ​ពពោះ ខាងក្រោម​នេះ​គឺជា​ចំនុច​មួយចំនួន​ប្រចាំថ្ងៃ​ដែល​ស្ត្រី​ពោះ​គួរតែ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​ជាសវាង​មាន​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ៖

Download e-book I Can Do This!: Excerpts from an Expectant Woman

ការហាត់​ប្រាណ
មនុស្ស​ដែល​ពពោះ​ងាយ​និង​រលូត​កូន​ខ្លាំង​បំផុត​នៅពេលដែល​ពួកគេ​ហាត់ប្រាណ​ខ្លាំង​លើស​កំរិត​ដែល​រាងកាយ​ទទួលយក ដូច​ជាការ​រត់លឿន ការហាត់​ប្រាណ​លើក​របស់ធ្ងន់ៗ លើសពីនេះទៅទៀត​មិនត្រូវ​ហាត់ប្រាណ​កន្លែង​ដែលមាន​ហានិភ័យ​ដែល​បង្ករ​អោយ​រអិលដួល ឬ​ការប៉ះទង់គិចផ្សេង។

ការផឹក​សា​ជាតិ​ការ​ហ្វេ​អ៊ី​ន
ជាតិ​ការ​ហ្វេ​អ៊ិន​ដែល​ដែលមាន​នៅក្នុង​ការ​ហ្វេ និង​តែ​បៃតង ត្រូវបាន​គេ​និយាយថា​វា​អាច​ជាស​ឥទ្ធិពល​ដល់​ទងសុខ​ទារក និង​ធ្វើអោយមាន​ភាពស្លេកស្លាំង។

ជំងឺ​ផ្តាសាយ
ស្ត្រី​ពពោះ​តែងតែមាន​ប្រពន្ធ​ភាព​សាំង​ខ្សោយ​ងាយ​និង​ឆ្លង​ជំងឺ​ផ្តាសាយ និង​ជំងឺផ្សេងៗណាស់ ដែល​វា​ងាយ​និង​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ដូច​ឆ្នេះ​អ្នក​ម្តាយ​គួរតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដូចជា​ការចាក់​វាក់​សាំង​ការពារ​ជំងឺ​ផ្តាស់​សាយ​ជាដើម។

ការប្រើប្រាស់​ថ្នាំ
ការប្រើប្រាស់​ថ្នាំ​ខុស​អាចធ្វើអោយ​ទារក​ក្នុង​ផ្ទៃ​អាច​ស្លាប់​បាន ដូចនេះ​ប្រសិនបើ​អ្នកត្រូវការ​ប្រើប្រាស់​ថ្នាំ​ជា​ចាំបាច់​ខានមិនបាន អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនា​យ​ជាមុនសិន។

ជក់បារី
ការជក់បារី​វា​មាន​ហានិភ័យ​ដល់​ទារក​ដូចជា ការ​កើតមក​មិន​គ្រប់​គីឡូ អត្រា​រលូត​កូន​ទ្វេ​ជា២ អត្រា​កើត​មិន​គ្រប់​ខែ១.៥ដង។ ក្នុងកំលុងពេល​មាន​ផ្ទៃពោះ​ដាច់ខាត​សូមកុំ​ជក់បារី ឬ​នៅ​អោយ​ឆ្ងាយ​ពី​អ្នក​ជក់បារី។

ពិសារ​ស្រា
ការ​ពិសារ​ស្រា​នៅពេល​ពពោះ​វា​ពិត​ជាមាន​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ខ្លាំង​ដូចជា ប៉​ពាល់​ដល់​ខួរក្បាល​របស់​ទារក ទារក​មិន​លូតលាស់​ជាដើម។ ក្នុងកំឡុងពេល​ពពោះ​ទោះបីជា​ពិសា​ស្រា​ក្នុង​បរិមាណ​តិច​ក៏ដោយ​ក៏​អ្នក​មិនគួរ​ពិសា​រដែរ ព្រោះ​ស្រា​ធ្វើអោយ​អ្នកមាន​អារម្មណ៍មិនល្អ ម្តាយ​ប្រែ​ក្លាយទៅជា​ស្មុកស្មាញ​ច្រើន។

សម្រួលអត្ថបទ៖ ស្រីផាច

 

LEAVE A REPLY

Please enter your comment!
Please enter your name here