បើធ្វើបានរាល់ថ្ងៃ ស្ត្រីមានផ្ទៃពោះនឹងទទួលបានប្រយោជន៍៩យ៉ាងនេះ

0
1

ហេតុអ្វីស្ត្រីត្រូវធ្វើលំហាត់ប្រាណពេលពពោះ? ការធ្វើលំហាត់ប្រាណ គឺជាសកម្មភាពដ៏ល្អមួយសម្រាប់មនុស្សទូទៅ ព្រោះវាអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អបានយូរអង្វែង។ មិនត្រឹមតែមនុស្សទូទៅនោះទេដែលអាចហាត់ប្រាណបាន ហើយមានប្រយោជន៍ សូម្បីតែស្ត្រីដែលកំពុងតែពពោះក៏អាចទទួលបានប្រយោជន៍អស្ចារ្យដូចគ្នា ប្រសិនបើការធ្វើលំហាត់ប្រាណបានទៀងទាត់។

ខាងក្រោមនេះជាប្រយោជន៍មួយចំនួនដែលបានមកពីការធ្វើលំហាត់ប្រាណអំឡុងពេលពពោះ៖

  • កាត់បន្ថយអាការឈឺខ្នង ឈឺចង្កេះ
  • កាត់បន្ថយការវិវត្តិទៅរកជំងឺទឹកនោមផ្អែម
  • កាត់បន្ថយហានិភ័យនៃការវះកាត់ពេលសម្រាល
  • កាត់បន្ថយបញ្ហាទាស់នោម
  • ជួបឧបសគ្គតិចតួចពេលសម្រាល និងបន្ថយជំងឺធ្លាក់ទឹកចិត្ត
  • ជួយរក្សារាងឲ្យនៅស្អាត ឡើងទម្ងន់តិច
  • ជួយបង្កើនថាមពល មិនសូវមានបញ្ហាអស់កម្លាំង
  • ប្រើពេលខ្លីក្នុងការសម្រាលកូន

ទោះជាយ៉ាងណាមុនធ្វើលំហាត់ប្រាណ ស្ត្រីមានពពោះទាំងឡាយគួរសុំការណែនាំពីគ្រូពេទ្យ ឬអ្នកជំនាញជាមុនសិន ទើបការធ្វើលំហាត់ប្រាណមានសុវត្ថិភាព នឹងទទួលបានប្រយោជន៍ច្រើនយ៉ាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here