៣សញ្ញា មិនប្រញាប់ទៅពេទ្យទេប្រយ័ត្នរក្សាជីវិតមិនបានយូរ!

0
1

គាំងបេះដូង ត្រូវបានគេចាត់ទុកជាជំងឺដ៏គួរឲ្យខ្លាចបំផុត ព្រោះវាអាចឆក់យកជីវិត​មនុស្សរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។

តែទោះជាយ៉ាងណាយោង​តាមការស្រាវជ្រាវបង្ហាញថា មុននឹងបេះដូងរងនូវការវាយប្រហារ វានឹងបង្ហាញរោគសញ្ញាព្រមានចំៗ ៣ចំណុច។ ហេតុនេះ​ អ្នកត្រូវស្វែងយល់ពីរោគសញ្ញាទាំងនេះឲ្យបានច្បាស់ ទើបអាចរក្សាជីវិតឲ្យរស់នៅយូរអង្វែងបាន។

១.មានសម្ពាធក្នុងទ្រូង
អាការឈឺទ្រូង ក្តៅ មានសម្ពាធដូចត្រូងគេសង្កត់ ជារោគសញ្ញានៃជំងឺគាំងបេះដូង ដែលអាចកើតមានចំពោះមនុស្សទាំងពីរភេទ។ ប្រសិនបើអ្នកមានការឈឺចាប់ក្នុងដើមទ្រូង ឬមានសម្ពាធ រយ:ពេល២ទៅ៣នាទីហើយមិនព្រមបាត់ ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។

២.បែកញើសត្រជាក់
ជាធម្មតា ទាល់តែរាងកាយបញ្ចេញសកម្មភាពខ្លាំង ហើយឡើងកម្ដៅ ទើបចេញញើស ប៉ុន្តែប្រសិនបើអ្នកនៅសុខៗស្រាប់តែបែកញើសត្រជាក់ គឺជារោគសញ្ញាមួយទៀត ដែលអ្នកគួរតែប្រុងប្រយ័ត្ន។

៣.ពិបាកដកដង្ហើម និងវិលមុខ
អាការវិលមុខ និងពិបាកដកដង្ហើម អាចច្រឡំជាមួយនឹងជំងឺផ្សេងៗទៀត ក៏ប៉ុន្តែវាក៏អាចជារោគសញ្ញានៃ ជំងឺបេះគាំងដូង ដែរ។ ហេតុនេះ ដើម្បីឲ្យអស់សង្ស័យអ្នកត្រូវទៅពិនិត្យសុខភាពឲ្យបានច្បាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here