ពងក្ងានមានផ្ទុកប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមច្រើនមុខ ដែលជាអាហារដ៏ល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ជាពិសេសវាអាចជួយជំរុញដល់ការបង្កកំណើត ហេតុនេះសម្រាប់ស្ត្រីដែលចង់ឆាប់មានកូនដូចបំណងគួរតែសាកល្បងទទួលទានពងក្ងានទៅ។
អ្វីដែលសំខាន់នោះ គឺពងក្ងាន អាចជួយឲ្យកូនរបស់អ្នកកើតមានមានប្រាជ្ញាឆ្លាតលើសគេ ដោយសារតែសារធាតុចិញ្ចឹម ក៏ដូចជាអាហារូបត្ថម្ភដែលមាននៅក្នុងពងក្ងាន ជាអ្នកជំរុញដល់ការរលូតលាស់ខួរក្បាលទារកនៅក្នុងផ្ទៃ និងរហូតដល់ពេលកុមារមានអាយុ ៣ឆ្នាំ។
កាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺការញ៉ាំពងក្ងាន អាចជួយបញ្ចេញជាតិពុលចេញពីខ្លួនទារក ដែលជាហេតុធ្វើឲ្យស្បែកកូនមិនលឿងក្រោយពេលសម្រាលចេញពីផ្ទៃម្តាយ។ ទារកមួយចំនួនដែលកើតមកមានស្បែកពណ៌លឿង គឺបណ្តោលមកពីជាតិពុលនៅក្នុងខ្លួនពេលគេច្រើនមិនបានបណ្តេញចេញ។
ទោះជាយ៉ាងណាអ្នកជំនាញតែងតែណែនាំឲ្យអ្នកម្តាយញ៉ាំពងក្ងានដែលឆ្អិនបានឆ្អិនល្អ ហើយគួរជៀសវាងពងឆៅ ព្រោះវាអាចបង្កមេរោគមួយចំនួនប៉ះពាល់ទាំងម្តាយ និងកូន៕