ហើមជើង​ពេល​មាន​ផ្ទៃពោះ គួរ​ធ្វើ​បែបណា​?

0
1

បញ្ហា​មួយ​ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍ តែ​វា​តែង​កើតមាន​ជាទូទៅ នូវ​ផល​រំខាន​នៃ​ការ​មាន​ផ្ទៃពោះ នោះ​គឺ ការ​ហើមប៉ោង កជើង និង ប្រអប់ជើង​។ កម្រិត​សារធាតុ​រាវ របស់​ស្ត្រី​មាន​ផ្ទៃពោះ នឹង​មាន​ការកើនឡើង​រហូតដល់ ៥០​ភាគរយ ដែល​វា​ជា​ផ្នែក​មួយ ក្នុង​ការជួយ​បន្ទន់​ដល់ ស្បែក និង សន្លាក់​តាម​ដែល​ពួក​វា​បាន​លាតសន្ធឹង ហើយ​២៥​ភាគរយ​ទៀត នៃ​ការឡើង​ទម្ងន់​នៅក្នុង​រយៈពេល​មានគភ៌​នេះ គឺជា​សារធាតុ​រាវ​បន្ថែម នេះ​បើ​យោងតាម ការពន្យល់​របស់ សមាគមន៍​សិក្សា​ពី​ការ​មានគភ៌​នៃ​ប្រទស​អាមេរិក​។

Insuffisance veineuse : quels symptômes ? - Top Santé

ដោយសារ​តែ​សារធាតុ​រាវ ត្រូវ​បាន​កើនឡើង នៅ​ចំណុច​ផ្នែក​ខាងក្រោម​តាម​ដែល​វា​អាចទៅរួច ភាគច្រើន​នៃ​ជាតិ​ទឹក​ដែល​លើស​នោះ ត្រូវបាន​ផ្តុំគ្នា​នៅត្រង់ កជើង និង ប្រអប់ជើង​។ តែ​ជា​សំណាងល្អ វិធានការ​ដ៏​សាមញ្ញ មួយចំនួន អាច​ជួយ​អ្នក​ក្នុងការ កាត់ បន្ថយ នូវ​ការ​អាការៈ ហើមប៉ោង​កជើង និង ប្រអប់ជើង​នេះ​បាន​។​

​ការដាក់​ស្ថានភាព​
​ស្ត្រី​មានគភ៌​ទាំងឡាយ គួរ​ធ្វើ​តាម​នូវ​ច្បាប់​ទម្លាប់​ជាទូទៅ ពីរ​យ៉ាង ជាពិសេស​គឺ​នៅ​ពេល​ដែល​ពួកគេ ស្ថិត​នៅក្នុង​ត្រីមាស​ទី​បី ។​ទីមួយ​៖ អ្នក​មិន​ត្រូវ​ឈរ​នោះទេ នៅពេល​ដែល​អ្នក​អាច​អង្គុយ​បាន ហើយ​ទី​ពីរ​នោះ​គឺ អ្នក​មិន​ត្រូវ​អង្គុយ​នោះទេ នៅពេល​ដែល​អាច​សម្រាក​បាន​។ មិន​ថា​ពេលណា​ដែល​អាច​ទៅរួច អ្នក​ត្រូវ​គេង​ផ្អៀង​ទៅ ខាងឆ្វេង តាម​ដែល​វា​អាច​ជួយ​បង្កើន ចរន្តឈាមរ​ត់​ទៅ​កាន់ទារក​។ អ្នក​ត្រូវ​ដាក់​ជើង និង ប្រអប់ជើង​ឲ្យ​ខ្ពស់ នៅពេលណា ដែល​អ្នក​អាច​ធ្វើបាន វិធី​នេះ​ក៏​អាច​ជួយ​អ្នក ក្នុង​ការកាត់បន្ថយ​នូវ​ភាព​ហើមប៉ោង នៅត្រង់​កជើង និង ប្រអប់ជើង​បាន​ផង​ដែរ​។ ហើយ​នា​ពេលយប់ អ្នក​គួរ​ធ្វើការ​សម្រាក ដោយ​ដាក់​កល់​ជើង​របស់​អ្នក ឲ្យបាន​ខ្ពស់ បន្តិច​។ ការ​អង្គុយ​គង​ទាក់​ខ្លា គឺ​អាច​គាបសង្កត់​ស​សៃឈាម ហើយ​វា​ក៏​អាច​បង្កើន​ឲ្យ សារធាតុ​រាវ រត់ទៅរក ផ្នែក​ខាង​ចុង​អវយវៈ​បាន​ផងដែរ តែ​ទោះជា​យ៉ាងណាក៏ដោយ ស្ត្រី​មានគភ៌​ភាគច្រើន គឺ​មិន​អាច​អង្គុយ​បែបនេះ បាន​ទៀត​ទេ នៅក្នុង​រយៈពេល​ចុងក្រោយ​នៃ​ការ​មានគភ៌​របស់​ពួកគេ​នេះ​។ ការ​អង្គុយ​ចុះ ដោយ​ដាក់​ជើង​ឲ្យ​រាង ខ្ពស់​បន្តិច និង ការពត់ ឬ បង្វិល​កជើង ជា​ញឹកញាប់ នៅពេល​ដែល​អ្នក​កំពុង​អង្គុយ ក៏​អាច​ជួយ​ធ្វើឲ្យ​សារធាតុ រាវ​ទាំងនោះ មាន​បំលាស់​ទី​បាន​ផងដែរ​។​

​ការ​ស្លៀកពាក់​
​អ្វី​ដែល​ស្ត្រី​មានគភ៌​ស្លៀកពាក់ គឺ​ពិតជា​អាច​បង្កើន​នូវ​ឱកាស​នៃ​ការ​ហើមប៉ោង​កជើង បានជា​ប្រាកដ​។ ការពាក់ ស្បែកជើង​រលុងៗ គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​។ ស្បែកជើង​ដែល ដាក់​សម្ពាធ​ទៅលើ​ផ្នែក​ណាមួយ​នៃ ប្រអប់ជើង គឺ​អាច​បណ្តាល​ឲ្យ ប្រអប់ជើង​អ្នក​ឡើង​ហើម​បាន​។ ការពាក់​ស្រោមជើង ឬ ខោ​តឹង​ណែន និង គ្រឿងអលង្ការ​នៅ​កជើង ក៏​អាច​បង្កើន​នូវ​អាការៈ​ហើមប៉ោង​បានដែរ ដោយ​វា​បាន​បន្ថយ​នូវ ចរន្តឈាម​រត់​។​

​ការ​ទទួលទាន​អាហារ​
​មាន​ប្រភេទ​អាហារ​ជាក់លាក់​មួយចំនួន បាន​បង្កើន​នូវ​ការ​រាំងខ្ទប់​សារធាតុ​រាវ ជាពិសេស​នោះ​គឺ ពពួក​អាហារ ដែល​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់ ដែល​រួមមាន​ដូចជា អាហារ​ដែល​បាន​ចំអិន​ស្រាប់ ឬ អាហារ​កំប៉ុង​ជា​ដើម​។ អ្នក​ត្រូវ ជ្រើសរើស​អាហារ​ដែល​ស្រស់ៗ និង យក​ចេញ​នូវ​អំបិល​ចេញ​ពីលើ​តុ​អាហារ របស់​អ្នក​។ ផឹកទឹក​ឲ្យបាន​ច្រើន យ៉ាងហោចណាស់ ឲ្យបាន ៨ ទៅ ១០​កែវ ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ប​ញេ្ចញ​សារធាតុ​រាវ​ដែល​លើស និង ជាតិ សូ​ដ្យូ​ម​ចេញមកក្រៅ​។ បង្កើន​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូម និង ទទួលទាន​អាហារ​ដែល​មាន​កម្រិត​ប្រូតេអ៊ីន គ្រប់គ្រាន់ ក៏​អាច​ជួយ​កាត់បន្ថយ​នូវ អាការៈ​ហើមប៉ោង​នេះ​បាន​ផង​ដែរ​។ ការ​ទទួលទាន​សារជាតិ​ប្រូតេអ៊ីន​មិន បាន​គ្រប់គ្រាន់ គឺ​អាច​បង្កើន​នូវ​ការ​រាំងខ្ទប់​សារធាតុ​រាវ ក្នុង​ខ្លួន​។ ហើយ​អ្នក​ក៏ត្រូវ កាត់បន្ថយ​នូវ​ការ​ទទួលទាន សារជាតិ​កាហ្វេ​អ៊ី​ន តាម​ដែល​វា​ក៏​ជា​មូលហេតុ​ដែល​បណ្តាល ឲ្យ​អ្នក​អាច​ជួប​នឹង​បញ្ហា​នេះ​។​

​ការធ្វើសកម្មភាព​
ខណៈពេល​ដែល​ការ​សម្រាក នៅពេលណា​ដែល​អ្នក​អាចធ្វើ​បាន អាច​ជួយ​កាត់បន្ថយ​នូវ​ការ​រាំងខ្ទប់​សារធាតុ រាវ វា​ក៏​ជា​ការចាំបាច់​ផងដែរ ក្នុង​ការរក្សា​តុល្យភាព​រវាង ការ​សម្រាក និង ការធ្វើ​សកម្មភាព​រាង​កាយ​មួយចំនួន ដើម្បី​ធ្វើ​ឲ្យ​ជាតិ​ទឹក​ទាំងនោះ មាន​បំលាស់​ទី​បាន​។ បន្ទាប់​ពី​អ្នក បាន​អង្គុយ​ក្នុង​រយៈពេល​ដ៏​យូរ នោះ​អ្នក​គួរ ក្រោក​ឡើង រួច​ធ្វើ​ការដើរ​ចុះ​ដើរ​ឡើង​បន្តិច ដើម្បី​ជៀសវាង ការប្រមូលផ្តុំ​ជាតិ​ទឹក​នៅ​ត្រង់​កជើង និង ប្រអប់ជើង​។ ការ​ជ្រមុជ​ខ្លួន ក្នុង​អាងទឹក ក៏​អាច​ជួយ​កាត់បន្ថយ​នូវ​បញ្ហា​នេះ​បាន​ផង​ដែរ គឺថា​សម្ពាធ​នៃ​ទឹក ទៅលើ​ខ្លួនប្រាណ របស់​អ្នក គឺ​អាច​កាត់បន្ថយ​នូវ​ការ​រាំងខ្ទប់​សារធាតុ​រាវ​ក្នុង​ខ្លួន​អ្នក​បាន​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here