២១រឿង ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​អំពី​ការ​មាន​ផ្ទៃពោះ

0
1

ការ​មាន​ផ្ទៃពោះ គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នក​ម្តាយ​គ្រប់រូប។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា មានរឿង​អ្វីខ្លះ​កើតឡើង​នៅពេល​មាន​ផ្ទៃពោះ? តាម​ការពិត​មានរឿង​រាប់មិនអស់​អំពី​ការ​មាន​ផ្ទៃពោះ ដែល​ត្រូវបាន​គេ​កត់​ត្រាទុក តែ​គ្មាន​នរណាម្នាក់​ប្រាប់​អ្នក​ឡើយ។

១.ស្ត្រី​ភាគច្រើន​ហើមជើង​ពេល​មាន​ផ្ទៃពោះ ដោយសារតែ​ការកើនឡើង​នៃ​ទំងន់​ទឹក និង​សារធាតុ​រាវ ដែល​ធ្វើ​ឲ្យ​ជើង​រីកធំឡើង។ មាន​ស្ត្រី​មួយចំនួន​ហើមជើង​ហើយ មិន​ស្រក​វិញ​ទេ​ក្រោយពេល​កូន​ចាប់កំណើត។

២.នៅពេល​មាន​ផ្ទៃពោះ​ប្រហែល៤ខែ ទារក​ចាប់ផ្តើម​ចេះ​នោម ហើយ​ការ​នោម​នោះ​អាច​រហូតដល់​មួយ​លីត្រ​ក្នុង​មួយថ្ងៃ។ ប្រសិនបើ​ទឹកនោម​នោះ​មិន​ត្រូវបាន​ច្រោះ​ចេញ​ទេ កូន​របស់​អ្នកនឹង​ផឹក​វា​វិញ​ជាពុំខាន។

៣.ទារក​ក្នុង​ផ្ទៃ​ចេះ​ជ​ញ្ច​ក់មេ​ដៃ កាន់​ដៃ​ខ្លួនឯង លើកដៃ និង​រឿង​ជាច្រើន​ទៀត​ដែល​អ្នក​អាច​មើលឃើញ​ក្នុងពេល​ថត​អេកូ។

៤.ទារក​ចាប់ផ្តើម​មាន​ស្នាម​ខ្ចៅដៃ នៅ​អាយុ ៩ ទៅ១២សប្តាហ៍។

៥.នៅ​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ សុខ​របស់​អ្នក​អាច​ផលិត​បរិមាណ​អ័រម៉ូន estrogen ស្មើនឹង​ស្ត្រី​មិនមាន​ផ្ទៃពោះ​ផលិត​ក្នុង​រយៈពេល ៣ឆ្នាំ។

៦.ស្ត្រី​មាន​ផ្ទៃពោះ​មាន​បរិមាណ​ឈាម​កើនឡើង ដូច្នេះ​ពួកគេ​អាច​ហូរឈាម​តាម​ច្រមុះ និង​អញ្ចាញធ្មេញ​ជា​ញឹកញាប់។

៧.ការ​មាន​ផ្ទៃពោះ​យូរ​បំផុត​ក្នុង​កំណត់ត្រា គឺ ៣៧៥ថ្ងៃ។

៨.ក្នុងចំណោម​ស្ត្រី១០នាក់ មាន៩នាក់ ដែល​ជួបប្រទះ​បញ្ហា​ស្បែក​អំឡុងពេល​មាន​ផ្ទៃពោះ។

៩.នៅពេល​បរិមាណ​ឈាម​កើនឡើង បេះដូង​ត្រូវ​ធ្វើការ​ធ្ងន់ ដើម្បី​ច្រចា​ប់​ឈាម​បន្ថែម សម្រាប់​ទារក​កំពុងតែ​លូតលាស់។

១០.ទារក​ចេះ​យំ​តាំងពី​នៅក្នុង​ផ្ទៃ​ម្លេះ ប៉ុន្តែ​ដោយសារ​សារធាតុ​រាវ​បិទបាំង​ធ្វើ​ឲ្យ​អ្នក​មិនអាច​ស្តាប់លឺ​ទេ។

១១.នៅ​ចន្លោះ​សប្តាហ៍​ទី ១៦ ទៅ​ទី២២ គ្រូពេទ្យ​អាចធ្វើ​អេកូ​សាស្ត្រ​ដើម្បី​ប្រាប់​ពី​ភេទ​កូន​របស់​អ្នក​បាន។ ប៉ុន្តែ​ភាពច្បាស់លាស់​បាន​ត្រឹម ៧០ទៅ ៩៥ភាគរយ​ប៉ុណ្ណោះ។

១២.ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​បាក់ឆ្អឹង ដោយសារតែ​អ័រម៉ូន​ដែល​គេ​ហៅថា relaxin។ អ័រម៉ូន​នេះ​អាច​អនុញ្ញាត​ឲ្យ​សន្លាក់​ទន់ ដើម្បី​ធ្វើ​ឲ្យ​ត្រគាក នឹង​ឆ្អឹង​អាង​ត្រគាក​បើកចំហរ​សម្រាប់​ពេល​កំណើត។

១៣.ស្ត្រី​មាន​ផ្ទៃពោះ​មាន​ក្លិន​ខ្ពស់​ណាស់ ប្រសិនបើ​មាន​ក្លិន​មិន​ចូលចិត្ត ពួកគេ​នឹងមាន​ប្រតិកម្ម​ភ្លាម។

១៤.ស្ត្រី​មាន​ផ្ទៃពោះ៣នាក់ ក្នុងចំណោម៤នាក់ កើតមាន​ស្នាម​សង្វារ​អំឡុងពេល​មាន​ផ្ទៃពោះ។ អ្នកខ្លះ​អាច​បាត់​ទៅវិញ​ក្រោយពេល​សម្រាលកូន ប៉ុន្តែ​ខ្លះទៀត​មិន​បាត់​នោះទេ។

១៥.អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ ពិតជា​ល្អ​សម្រាប់​សក់ និង​ក្រចក។ ប៉ុន្តែ​ក្រោយពេល​កំណើត សក់​របស់​អ្នក​អាច​ជ្រុះ​គួរអោយ​បារម្ភ។

១៦.នៅក្នុង​ស្បូន​កូនស្រី​អាច​អភិវឌ្ឍ​ស៊ុត​បន្ត​ពូជ​ទាំង​ង​ស់​ដែល​ពួកគេ​នឹង​ប្រើ​នៅពេល​ពេញវ័យ។ តែ​ចំពោះ​ក្មេងប្រុស​វិញ មិន​អភិវឌ្ឍ​មេជី​វិត​ឈ្មោល​រហូត​ទាល់តែ​ពួកគេ​ធំ​ពេញវ័យ។

១៧.ស្ត្រី​មាន​ផ្ទៃពោះ​មាន​អុកស៊ីសែន តិច​ក្នុង​ឈាម ដែលជា​ហេតុ​នាំ​ឲ្យ​ខួរក្បាល​ពួកគេ​ឧស្សាហ៍​ភ្លេចភ្លាំង។

១៨.នៅពេល​មាន​ផ្ទៃពោះ​រាងកាយ​របស់​អ្នកនឹង​ធ្វើការ​ផលិត​សរីរាង្គ​មួយ​ដែល​ហៅថា​សុខ សម្រាប់​ប​ញ្ចូ​ន​អាហារ​ទៅកាន់​ទារក។ ប៉ុន្តែ​ក្រោយពេល​កំណើត សុខ​នោះ​ត្រូវបាន​ផ្តាច់​ចោល មិនអាច​ប​ញ្ចូ​ន​អាហារ​តាមរយៈ​សុខ​ទៀត​ទេ។

១៩.ស្ត្រី​ម្នាក់​ក្នុងចំណោម៣នាក់​សម្រាលកូន​ដោយ​វះកាត់ ហើយ​ចំនួន​នេះ​បាន​កើនឡើង​បី​ដង​ក្នុង​រយៈ​ពេ ១០ឆ្នាំ​ចុង​ក្រោយនេះ។

២០.ស្ត្រី​ដែល​ឧស្សាហ៍​ក្រហាយ​ទ្រូង​អំឡុងពេល​មាន​ផ្ទៃពោះ ទំនងជា​កូន​កើតមក​មាន​សក់​ច្រើន។

២១.ទារក​ម្នាក់​ក្នុងចំណោម ២០០០នាក់ ពេល​កើតមក​មាន​ធ្មេញ​តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here