តើអ្នកចង់សម្បូរទឹកដោះឲ្យកូនបៅមែនទេ? តើអ្នកចង់ឲ្យទារកមានស្បែកស្អាតមែនទេ? តាមពិតគ្មានអ្វីលំបាកនោះទេ ប្រសិនបើអ្នកម្តាយទទួលទានផ្លែឈើមួយប្រភេទជាប្រចាំនឹងទទួលបានប្រយោជន៍ដែលអ្នកចង់បាន។
ផ្លែឈើមួយប្រភេទនោះ គឺ ស្ត្របឺរី វាមិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពមនុស្សទូទៅប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់អ្នកម្តាយកំពុងបំបៅដោះកូនហើយ និងកូនផងដែរ។ ព្រោះផ្លែស្ត្របឺរី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹម វីតាមីន ប៉ូតាស្យូម ម៉ង់ហ្គាណែស និងម៉ាញ៉េស្យូម។
ជាពិសេសវីតាមីន C អាចជួយធ្វើឲ្យអ្នកម្តាយមានទឹកដោះកាន់តែច្រើនសម្រាប់បំពេញតម្រូវការកូន ហើយជួយធ្វើឲ្យទារកមានស្បែកស្រស់ស្អាតថែមទៀត។
ដូច្នេះ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ អ្នកម្តាយទាំងឡាយ គួរតែបន្ថែមផ្លែស្ត្របឺរី ទៅក្នុងរបបអាហារជាប្រចាំ៕