របៀបថែរក្សាខ្លួនពេលហើមដៃហើមជើង អំឡុងពេលមានផ្ទៃពោះ

0
1

ដៃ និងជើងហើមអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលមកពីការឡើងចុះនៃអ័រម៉ូន estrogen និង progesterone។ វាប៉ះពាល់ដល់មុខងារដំបូងនៃប្រព័ន្ធសរសៃឈាម និងកូនកណ្តុរ។ ឈាមនៅក្នុងខ្លួនអតុល្យភាព ហើយប៉ះពាល់ដល់ការរក្សាអង្គធាតុរាវ រហូតដល់ធ្វើឲ្យដៃ និងជើងហើម។ តែកុំបារម្ភពេក មានវិធីអាចដោះស្រាយបាន ប្រសិនបើស្ត្រីមានផ្ទៃពោះអនុវត្តតាមការណែនាំដូចខាងក្រោម៖

១.កុំឈរយូរពេក ព្រោះវាអាចដាក់សម្ពាធទៅលើជើងកាន់តែខ្លាំង ដែលជាហេតុធ្វើឲ្យបញ្ហាកើតឡើងកាន់តែធ្ងន់ធ្ងរ។

២.ឧស្សាហ៍លើកជើងឲ្យបានញឹកញាប់ ប្រសិនបើអ្នកអង្គុយធ្វើការអំឡុងពេលមានផ្ទៃពោះ អ្នកគួរតែរកកៅអីមួយផ្សេងទៀត ដើម្បីដាក់ជើងរបស់អ្នកគងពីលើ។

៣.មិនត្រូវពាក់ស្រោមជើង ឬស្បែកជើងដែលតឹងណែនពេកឡើយ។

៤.នៅពេលគេង ប្រើខ្នើយកល់ពីក្រោមជើងឲ្យខ្ពស់ ហើយព្យាយាមគេងចំហៀងឲ្យបានច្រើន។

៥.កុំអង្គុយគងទាក់ខ្លា ហើយត្រូវប្តូរឥរិយាបថអង្គុយឲ្យបានច្រើន ដើម្បីធ្វើឲ្យប្រព័ន្ធឈាមរត់ដំណើរការបានល្អ។

៦.ដាក់ត្រាំងជើងក្នុងទឹកក្តៅឧណ្ឌៗរយៈពេល ១៥នាទីក្នុងមួយថ្ងៃ ដើម្បីបំពាត់អាការហើម។

៧.បញ្ឈប់ទម្លាប់ញ៉ាំអាហារប្រៃ និងអាហារដែលមានជាតិសូដ្យូមខ្ពស់ ដូចជាមីកញ្ចប់ និងអាហារកញ្ចប់ផ្សេងៗទៀត។

៨.ស្ត្រីមានផ្ទៃពោះត្រូវណាត់ជួបគ្រួពេទ្យ ដើម្បីពិនិត្យមើលសម្ពាធឈាមឲ្យបានទៀងទាត់ ដើម្បីរកមើលមូលហេតុពិតនៃបញ្ហាហើមដៃហើមជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here