រដូវ​បុណ្យទាន​សូម​ប្រុង​ប្រយ័ត្ន ផល​ប៉ះពាល់​នៃផ្សែង​ធូប​ចំពោះ​ទារក​ក្នុង​ផ្ទៃ

0
1

ដូចដែល​បានដឹងហើយថា រដូវ​កាល​នេះ​គឺជា​រដូវ​កាល​បុណ្យទាន ជារ​ដូច​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រជាជន​ខ្មែរ​ក្មេង​ចាស់ ប្រុស​ស្រី​ម្នីម្នារ​ក្នុង​ការយក​ចង្ហាន់​ទៅ​ប្រ​គេង​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង​វត្ត​អារាម។ យ៉ាងណាមិញ នៅតាម​ទីវ​ត្ត​អារាម​គឺមាន​សភាព​អាប់​អ៊ួ​រ​ទៅដោយ​ផ្សេង​ធូប ដែល​បាន​ដុត​ជាច្រើន​ដើម​ចាប់​តាំងពីព្រឹក រហូតដល់​ចង្ហាន់​ថ្ងៃត្រង់។

តើ​ស្ត្រី​តាំង​គភ៌​ធ្លាប់​បានដឹង​ទេ​ថា ផ្សែង​ធូប​មាន​ផលប៉ះពាល់​អាក្រក់​អ្វីខ្លះ​ដល់​សុខភាព​អ្នក និង​បុត្រ​ដែល​នៅក្នុង​ផ្ទៃ​យ៉ាងណាខ្លះ?

ដំបូង​អ្នក​គួរ​ជ្រាប​ដឹងថា នៅក្នុង​ធូប​មួយ​ដើម​មាន​ផ្ទុក​ដោយសារ​ធាតុគីមី​ជាច្រើន​ដូចជា កាបូ​ម៉ូ​ណុ​ក​ស៊ីន ស៊ុ​ល​ផួ​ឌីអុកស៊ីត ស្ព័នធ័រ សារធាតុ​ក្លិន និង​សារធាតុ​ម្យ៉ាងទៀត​ដែលមាន​ឈ្មោះថា Formaldehyde ដែលជា​សារធាតុ​បង្ករ​គ្រោះថ្នាក់​ដល់​រាងកាយ​និង​សួត។

បើតាម​ការស្រាវជ្រាវ​មួយ​បាន​លើកឡើងថា ស្ត្រី​តាំង​គភ៌​ដែល​ស្រូបយក​ផ្សែង​ធូប​ច្រើន​ចូលទៅក្នុង​រាងកាយ​នោះ និង​ប្រឈមមុខ​មហារីក ជំងឺ​រលាក​ស្បែក ជំងឺ​សួត ព្រមទាំង​ជាតិពុល​របស់​ផ្សែង​ធូប​អាច​និង​ប៉ះពាល់​ដល់​ប្រ​សី​ភ្នែក និង​បុត្រ​នៅក្នុង​ផ្ទៃ​ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here