ដោយសារតែកត្តាជីវភាព ឬការរកប្រាក់ចំណូលមិនទាន់មានស្ថិរភាព ធ្វើឲ្យមនុស្សមួយចំនួនមិនទាន់ចង់កសាងគ្រួសារនោះទេ ហើយមាននារីខ្លះនៅក្រមុំរហូតដល់អាយុ៣០ជាងទើបយកប្តីក៏មានដែរ។ ប៉ុន្តែតើអ្នកដឹងទេថា ការសាងគ្រួសារយកកូននៅវ័យចាស់ពេក មានហានិភ័យអ្វីខ្លះ?
១.ឱកាសនៃការមានកូនតិចជាងមនុស្សនៅវ័យក្មេង
ដោយសាតែស្ថានភាពរាងកាយរបស់អ្នកអំឡុងពេលមានផ្ទៃពោះច្រើនតែខ្សោយ ស៊ុតនៅក្នុងអូវែរចាប់ផ្តើមផលិតមានកំណត់ ហើយស៊ុតចាប់ផ្តើមស្វិតទ្រោម មិនលូតលាស់។ ការកាត់បន្ថយការមានកូនបង្កើនឱកាសនៃភាពចាស់របស់ស៊ុតច្រើនជាងពេលណាៗទាំងអស់។
២.ឱកាសនៃការរលូតមានច្រើន
ប្រសិនបើម្តាយមានអាយុលើស៣៥ឆ្នាំ គុណភាពនៃស៊ុតនឹងចាប់ផ្តើមដំណើរការមិនល្អ ហើយក្រូម៉ូសូមក៏មានភាពមិនប្រក្រតីផងដែរ។ ដូច្នេះកូនអាចនឹងរលូតនៅអាយុ ៦ទៅ ១៤សប្តាហ៍ ដោយសារតែស៊ុតមិនល្អ ហើយអ័រម៉ូន និងស្បូនធ្វើការមិនមានប្រសិទ្ធភាពដូចស្ត្រីវ័យក្មេង។
៣.ហានិភ័យផ្សេងៗ
ស្ត្រីអាចការមានកូនក្រៅស្បូន ជាតិពុលក្នុងរាងកាយច្រើនពេក កើតជំងឺទឹកនោមផ្អែម ខ្សោយក្រូម៉ូសូម ហើយទារកកើតមកអាចមានទម្ងន់ស្រាលជាងធម្មតា។ល។
ដូច្នេះដើម្បីជៀសផុតពីហានិភ័យផ្សេងៗ ហើយកូនក្នុងផ្ទៃមានសុខភាពល្អរហូតដល់កើត ស្ត្រីគួរតែយកកូននៅចន្លោះវ័យ ២០ទៅ២៩ឆ្នាំ ទើបល្អ៕