ក្រៅផ្តល់អាហារ និងមើលថែមទាំងកូន អ្នកម្តាយនៅមានការងារមួយទៀតដែលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំង គឺការគេង។ ព្រោះការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យកុមារត្រូវប្រឈមនឹងបញ្ហាកើតជំងឺបាក់ទឹកចិត្ត មានអាកាប្បកិរិយាមិនល្អ នឹងចរិករឹងរូស។ លើសពីនេះការស្រាវជ្រាវមួយបានព្រមានថា កុមារដែរគេងមិនបានគ្រប់គ្រាន់អាចប្រឈមកើតជំងឺសរសៃឈាមបេះដូង។
ផ្ទុយទៅវិញ ប្រសិនបើអាណាព្យាបាលទាំងឡាយអាចដាក់កម្រិតឲ្យកូនគេងបានគ្រប់គ្រាន់ នោះពួកគេនឹងទទួលបានអត្ថប្រយោជន៍លើសសល់។
១.អ័រម៉ូនក្នុងរាងកាយមានមុខងារពេញលេញ
២.ការលូតលាស់រាងកាយ និងអភិវឌ្ឍបញ្ហាស្មារតី ដំណើរការបានល្អ
៣.មានសុខភាពផ្លូវចិត្តល្អ មិនងាយកើតជំងឺបាក់ទឹកចិត្ត
៤.មានអារម្មណ៍ល្អ រួសរាយ និងមិនចេះឆេវឆាវ
៥.ងាយស្រួលចូលសាលា និងឆាប់ចុះសម្រុងជាមួយមិត្តភក្តិ។
សូមចាំថា ទារកដែលទើបនឹងកើតដល់អាយុ ២ឆ្នាំ គេងជាមធ្យមពី ១២ ទី ១៤ ម៉ោងក្នុងមួយថ្ងៃ។ កុមារអាយុ ៤ ឆ្នាំត្រូវការពេល ១១ ម៉ោងដើម្បីគេង ហើយកុមារអាយុ ១០ ឆ្នាំគឺ ១០ ម៉ោង។ ឈានដល់អាយុ១៦ឆ្នាំ ដំណេកជាមធ្យមរបស់ពួកគេគឺ ៩ ម៉ោងក្នុងមួយថ្ងៃ។ នេះជាការស្រាវជ្រាវរបស់មជ្ឃមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ អាមេរិក៕