អាការៈចុកពោះ ត្រូវបានគេចាត់ទុកជារឿងធម្មតាដែលអាចកើតឡើងចំពោះទារកម្នាក់ក្នុងចំណោម ៥នាក់។ ជាធម្មតាវាចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ដំបូងនៃជីវិត ដែលធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្តយ៉ាងខ្លាំង។
នៅពេលមានអាការៈឈឺពោះ ឬចុកពោះ ទារកនឹងស្រែកយំយូរ មុខឡើងក្រហម ហើយទធាក់ដៃទធាក់ជើងញឹកញាប់។ ដូច្នេះដើម្បីជួយបន្ធូរបន្ថយភាពឈឺចាប់របស់ទារក ប៉ាម៉ាក់ទាំងឡាយគួរអនុវត្តតាមវិធីសាមញ្ញៗដូចខាងក្រោម។
១.ងូតទឹកក្តៅឧណ្ឌៗឲ្យទារក ដើម្បីកាត់បន្ថយភាពឈឺចាប់។
២.ត្រូវពិនិត្យមើលថាតើ ទារកមានអាការៈហើមពោះឬអត់? បើមានត្រូវលើកទារកបញ្ឈរឲ្យត្រង់ខ្លួនបន្ទាប់ពីបំបៅដោះ ហើយត្រូវប្រើដៃត្រដុសខ្នងថ្នមៗដើម្បីបណ្តេញខ្យល់ចេញមកវិញ។
៣.លើកបីទារកឡើង ហើយអង្រួនតិចៗតាមដែលអាចធ្វើទៅបាន។
៤.ប្រសិនបើអ្នកនៅតែព្រួបារម្ភចំពោះកូនទៀត ត្រូវនាំគេទៅកាន់មន្ទីរពេទ្យភ្លាម។
សូមចាំថា អាការៈចុកពោះកើតឡើងមានរយៈពេលខ្លីប៉ុណ្ណោះ ហើយភាគច្រើនកើតឡើងចំពោះទារកដែលមានអាយុ៣ខែ ហើយវាមិនមានគ្រោះថ្នាក់ ឬប៉ះពាល់រយៈពេលវែងឡើយ៕