ការរលូតកូន គឺជារឿងដ៏គួរឲ្យសោកស្តាយខ្លាំងបំផុតសម្រាប់គូស្នេហ៍គ្រប់រូប ព្រោះពួកគេបានបាត់បង់មនុស្សជាទីស្រឡាញ់ដែលនឹងត្រូវចាប់កំណើតក្នុងថ្ងៃខាងមុខនេះ។
មានសំណួរជាច្រើនបានចោទសួរថា តើក្រោយពេលរលូតកូនហើយ ពេលណាអាចយកកូនបានមួយទៀត? បើតាមអ្នកជំនាញបានបង្ហាញថា ក្រោយពេលរលូតកូនម្តងហើយ អ្នកត្រូវរងចាំឲ្យរដូវវិលមកវិញយ៉ាងហោចណាស់ម្តងដែរ ដើម្បីឲ្យរាងកាយជាសះស្បើយ និងត្រឡប់មកប្រក្រតីដូចដើមវិញ។
ការមករដូវរបស់ស្ត្រីដែលធ្លាប់រលូតកូនម្តងហើយ នឹងវិលមកវិញក្នុងរយៈពេល ៤ ទៅ ៥សប្តាហ៍បន្ទាប់ពីការរលូត ហើយអ្នកអាចមានផ្ទៃពោះបានភ្លាមៗក្នុងអំឡុងពេលមករដូវដំបូងនេះ។
នេះគឺជាការអះអាងរបស់វេជ្ជបណ្ឌិតជំនាញខាងស្ត្រីមានផ្ទៃពោះ ប៉ុន្តែបើសិនជាលោកអ្នកចង់ជ្រាបច្បាស់ជាងនេះ អាចទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតបន្ថែមទៀត ព្រោះថា ការសម្រេចចិត្តយកកូនគឺជារឿងមួយដ៏សំខាន់ ហើយការទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត លោកអ្នកនឹងអាចទទួលបានដំបូន្មានល្អៗជាច្រើន ពាក់ព័ន្ធនឹងសុខភាពផងដែរ។