អាហារ៥ប្រភេទ បើម៉ាក់ៗញ៉ាំ​ញឹកញាប់​កូន​នឹងមាន​ស្បែក​ស្អាត​ពី​កំណើត

0
1

ជាទូទៅ​នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវបាន​ណែនាំ​ឲ្យ​ទទួលទាន​អាហារ​ដែល​សម្បូរ​វីតាមីន ប្រូតេអ៊ីន នឹង​សារធាតុចិញ្ចឹមផ្សេងៗ ដើម្បី​បំប៉ន​ទារ​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​បានល្អ។ ប៉ុន្តែ​ក្រៅពី​ចង់​ឲ្យ​កូន​លូតលាស់​បានល្អ តើ​អ្នក​ចង់​ឲ្យ​កូន​កើតមក​មាន​ស្បែក​ស្អាត​ដែរឬទេ? បើ​ចង់​មែន​នោះ សូម​ព្យាយាម​ទទួលទាន​អាហារ៥ប្រភេទ​នេះ វា​នឹងធ្វើ​ឲ្យ​ទារក​កើតមក​មាន​ស្បែក​ស្អាត​ពី​កំណើត។

១.ផឹក​ទឹកដោះគោ​ធ្វើ​ពី​សណ្តែក ឬ​ទឹក​តៅហ៊ូ
សណ្តែកសៀង ឬ​តៅហ៊ូ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​ប្រូតេអ៊ីន​ដែល​អាចជួយ​រក្សា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជួយ​បង្កើន​ការលូតលាស់​បាន​យ៉ាង​ល្អ។ ជាពិសេស​ការប្រើ​អាហារ​ប្រភេទ​នេះ ជា​អាហារសម្រន់​ញឹកញាប់ វា​នឹង​ជួយ​ជំរុញ​ឲ្យ​ស្បែក​ទារក​មាន​ភាពស្រស់​ស្អាត​តាំងពី​នៅក្នុង​ពោះ។

២.ទឹកដូង
ទឹកដូង សម្បូរ​ទៅដោយ​អ័រម៉ូន estrogen ហើយ​អាចបង្កើត​ស្រទាប់​ខូ​ឡា​ជែ​ន សម្រាប់​ថែរក្សា​ស្បែក​ទារក​ក្នុង​ផ្ទៃ​ឲ្យ​មាន​ភាពស្រស់ថ្លា។ លើសពីនេះ វា​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ម្តាយ​ឲ្យ​រឹងមាំ ជៀស​ផុតពី​ជំងឺផ្សេងៗ បើ​អ្នក​ទទួលទាន​ជាប្រចាំ។

៣.ស៊ុតមាន់
ស៊ុតមាន់ មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន ដែល​អាចជួយ​គាំទ្រ​ដល់​ការលូតលាស់​នៃ​រាងកាយ រួមទាំង​អាច​ជួសជុល​ជាលិកា​ស្បែក​របស់​អ្នក​ម្តាយ និង​ទារក​ផងដែរ។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ និង​ស្បែក​ស្រស់ស្អាត អ្នក​គួរតែ​ញ៉ាំ​ស៊ុត​ឲ្យ​បាន​ញឹកញាប់។

៤.ផ្លែ​ទំពាំងបាយជូរ
ផ្លែ​ទំពាំងបាយជូរ ជា​ផ្លែឈើ​ដែល​ល្អ​បំផុត​សម្រាប់​ការអភិវឌ្ឍ​ទារក​មិនទាន់​កើត។ វា​អាចជួយ​រក្សា​កោសិកា​ប្រសាទ ខួរក្បាល និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​ដំណើរការ​បានល្អ។ លើសពីនេះ​វា​អាចបង្កើត​ស្រឡាប់​ខូ​ឡា​ជែ​ន ដែល​អាចជួយ​ឲ្យ​អ្នក​ម្តាយ​មាន​សម្រស់​ក្មេង​ជាង​វ័យ ហើយ​ទារក​ក្នុង​ផ្ទៃ​ក៏មាន​ស្បែក​ស្អាត​ផងដែរ។

៥.បរិភោគ​ត្រី​ដែ​មាន​ផ្ទុក​អូ​មេ​ហ្គា ៣
ដោយសារតែ​សារធាតុ​អូ​មេ​ហ្គា ៣ គឺជា​វីរបុរស​ប្រយុទ្ធ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ដែល​បង្ក​អន្តរាយ​ដល់​ស្បែក​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ។ ដូច្នេះ​អ្នកជំនាញ បាន​ណែនាំ​ឲ្យ​អ្នក​ម្តាយ​បរិភោគ​ត្រី​រាល់ថ្ងៃ ដើម្បី​កាត់បន្ថយ​កាឡូរី ធ្វើ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ និង​រក្សា​ស្បែក​ឲ្យ​ស្អាត ទាំង​ម្តាយ​ទាំង​កូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here