សូម្បីតែអ្នកជំនាញក៏ណែនាំឲ្យស្ត្រីមានផ្ទៃពោះគេងចំហៀងដែរ ដោយសារហេតុផលទាំងនេះ

0
1

នៅពេលមានផ្ទៃពោះ ស្ត្រីមិនអាចគេងផ្ងារបានទៀតទេ ព្រោះវាអាចធ្វើឲ្យពិបាកដកដង្ហើម​ និងមានការឈឺចាប់ឆ្អឹងខ្នងដោយសារតែទម្ងន់ទារកបានដាក់សម្ពាធខ្លាំង ជាពិសេសពេលទារកក្នុងផ្ទៃមានអាយុច្រើនខែ។ អ្នកជំនាញបានផ្តល់អនុសាស្ត្រឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយ គេងចំហៀង ព្រោះវាមិនត្រឹមតែមិនប៉ះពាល់នោះទេ ថែមទាំងផ្តល់ប្រយោជន៍ជាច្រើន។

ការគេងបែរទៅឆ្វេង ជាពិសេសការមានផ្ទៃពោះលើសពី៤ខែ ព្រោះផ្នែកខាងឆ្វេងអាចធ្វើឲ្យប្រសើរឡើងនូវមុខងារផ្លូវដង្ហើម និងបេះដូង ចរន្តឈាមរត់បានល្អ សូម្បីតែតម្រងនោមក៏ដំណើរការបានល្អដែរ។ ប្រសិនបើអ្នកគេងបែរទៅស្តាំ បេះដូងនឹងធ្វើការខ្លាំងដើម្បីច្របាច់ឈាមបញ្ចូនទៅកាន់ទារក ពេលនេះទារកនឹងទទួលខ្យល់អុកស៊ីសែនបានតិច។ មិនតែប៉ុណ្ណោះវាអាចបណ្តោលឲ្យអ្នកម្តាយមានការឈឺចាប់ក្នុងចុងដង្ហើម។

នៅពេលគេង អ្នកគួរតែប្រើខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ ហើយខ្នើយមិនត្រូវក្រាស់ ឬខ្លីពេកទេ ដើម្បីរក្សាកម្រិតដងខ្លួនឲ្យមានស្ថិរភាព។ ម្យ៉ាងវិញទៀត បន្ទាប់ពីញ៉ាំអាហារហើយភ្លាមអ្នកមិនត្រូវប្រញាប់ចូលគេងឡើយ ព្រោះវានឹងធ្វើឲ្យអាហារនៅក្នុងក្រពេះយូរមិនងាយនឹងរំលាយអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here