គ្រោះថ្នាក់នៃការទទួលទានអាហារដែលធ្វើឲ្យក្តៅក្នុង អំឡុងពេល​ពពោះ

0
1

ការសិក្សាជាច្រើនបានបង្ហាញថា ការកើនឡើងសីតុណ្ហភាពខុសប្រក្រតីក្នុងរាងកាយ អាចប៉ះពាល់ធ្ងន់ធ្ងរដល់គភ៌ ដូចជា អាចស្លាប់ក្នុងផ្ទៃ កើតមិនគ្រប់ខែ មានជំងឺបេះដូងពីកំណើត ឬមានទម្ងន់ស្រាលជាដើម។

ការឡើងកម្តៅក្នុងរាងកាយរបស់អ្នកម្តាយ អាចជះឥទ្ធិពលដល់បំពងសរសៃប្រសាទរបស់គភ៌កំពុងលូតលាស់នៅក្នុងស្បូន។ ការស្រាវជ្រាវបានបង្ហាញទៀតថា ការទទួលទានអាហារដែលធ្វើឲ្យក្តៅក្នុងនៅក្នុងត្រីមាសដំបូង អាចធ្វើឲ្យគភ៌ពិការភាពពីកំណើត ព្រោះអំឡុងពេលនេះសរីរាង្គគភ៌កំពុងតែអភិវឌ្ឍឡើង។ ការប៉ះពាល់ជាបន្តបន្ទាប់នៅពេលលូតលាស់ អាចបណ្តោលឲ្យទារកស្លាប់ ឬកើតមិនគ្រប់ខែ។

ខណៈពេលដែលការឡើងកម្តៅក្នុងរាងកាយនៅត្រីមាសទី១ អាចបណ្តោលឲ្យកូនពិការភាពពីកំណើត ឬទារកកើតមិនគ្រប់ខែ តែនៅត្រីមាសទី២ និងទី៣ មានហានិភ័យគភ៌កើតមកមានទម្ងន់ស្រាល។

នេះហើយជាមូលហេតុ ដែលអ្នកជំនាញណែនាំឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយជៀសឲ្យឆ្ងាយពីអាហារដែលធ្វើឲ្យឡើងកម្តៅ ដូចជា អាហារសម្បូរខ្លាញ់ អាហារចៀន អាហារបំពង អាហារហិរ ផ្លែល្ហុងខ្ចី ឬស្រគាល ផ្លែម្នាស់ ឬផ្លែត្របសណ្តោយជាដើម។ ព្រោះអាហារទាំងនេះផ្ទុកទៅដោយជាតិខ្លាញ់ប្រូតេអ៊ីន និងកាបូនអ៊ីដ្រាតច្រើន ដែលធ្វើឲ្យរាងកាយឡើងកម្តៅខណៈរំលាយអាហារ ហើយផលប៉ះពាល់ដូចខាងលើងនឹងកើតមានឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here