ពេលមានផ្ទៃពោះកុំទទួលទានល្ហុងខ្ចី ឬល្ហុងស្រគៀល

0
1

ល្ហុងទុំ ត្រូវបានគេចាត់ទុកជា​ផ្លែឈើ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ខ្ពស់ ​អាចជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ និង​ជំរុញ​ដល់​ការរំលាយ​អាហារ​ឲ្យ​ដំណើរការ​បានល្អ។ សំខាន់​ជាងនេះទៅទៀត វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺមហារីក​ផងដែរ។

តែទោះជាយ៉ាងណាអំឡុងពេលមានផ្ទៃពោះ ស្ត្រីមិនគួរទទួលទានល្ហុងខ្ចី ឬល្ហុងស្រគៀលនោះទេ ព្រោះវាអាចមានផលអាក្រក់ដល់កូនក្នុងផ្ទៃ។

ការសិក្សាបានរកឃើញថា ខណៈការទទួលទានល្ហុងទុំមិនបង្កគ្រោះថ្នាក់អ្វីដល់ការមានផ្ទៃពោះទេ ប៉ុន្តែល្ហុងខ្ចី ឬល្ហុងស្រគៀលទើបជាបញ្ហា។ ល្ហុងខ្ចី ឬល្ហុងស្រគៀលមានជាតិជ័រច្រើន ដែលបណ្តោលឲ្យកូនកើតមិនគ្រប់ខែ។ ជាពិសេសប្រសិនបើអ្នកទទួលទានទាំងឆៅ ភាគរយក្នុងការរលូតមានច្រើន ហើយទារកកើតមកអាចមានភាពមិនប្រក្រតីមួយចំនួន។

ស្រដៀងគ្នានេះដែរ ម្នាស់ទុំ ឬម្នាស់ខ្ចី ក៏មិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះដែរ។ ក្នុងការប្រើប្រាស់ឱសបុរាណ ម្នាស់ត្រូវបានគេប្រើធ្វើជាថ្នាំរំលូតកូន ដោយទទួលទានផ្ទាល់ ហើយខ្លះទៀតចម្រាញ់យកទឹកមកទទួលទាន។

ការសិក្សា​បានបង្ហាញទៀត​ថា ជាតិជ័រនៅក្នុងល្ហុង​ខ្ចី  ឬល្ហុងស្រគៀលមាន​ផ្ទុក​អង់​ហ្ស៊ី​ម​ច្រើន ធ្វើឲ្យ​ស្បូនខ្សោយ និងកន្ត្រាក់​ ហើយករណីកើតមិនគ្រប់ខែ ឬ​រលូត​អាច​កើតមានឡើង​គ្រប់ពេល៕

<iframe width=”700″ height=”400″ src=”https://www.youtube.com/embed/lWro7lqAF94″ frameborder=”0″ allow=”accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>

LEAVE A REPLY

Please enter your comment!
Please enter your name here