ក្នុងងអំឡុងពេលរដូវក្តៅ ការទទួលទានទឹកត្រជាក់ ឬទឹកកក គ្រាន់តែអាចជួយឲ្យរាងកាយមានភាពត្រជាក់បណ្តោះអាសន្នតែប៉ុណ្ណោះ។ ប៉ុន្តែការជ្រើសរើសអាហារដែលមានគុណសម្បត្តិធ្វើឲ្យរាងកាយត្រជាក់ពីខាងក្នុង ទើបជាការជួសជុលដ៏ពិតប្រាដក។ ដូច្នេះអ្នកជំនាញបានណែនាំអាហារមួយចំនួនដែលស្ត្រីមានផ្ទៃពោះគួរទទួលទាននារដូវក្តៅ ដើម្បីរក្សាតុល្យភាពសីតុណ្ហភាពក្នុងរាងកាយ។
ហេតុអ្វីបានជាងស្ត្រីមានផ្ទៃពោះត្រូវកែសម្រួលធាតុក្តៅនៅក្នុងខ្លួន?
១.រាងកាយមានការផ្លាស់ប្តូរអ័រម៉ូន និងសរីរវិទ្យា រួមទាំងក្បាលពោះធំជាងមុន ដោយសារតែការលូតលាស់របស់ទារក។
២.មានតម្រូវការអាហារកើនឡើងទ្វេរដង ដូច្នេះការរំលាយអាហារត្រូវចំណាយពេលយូរក្នុងការរំលាយ។
៣.ភាពក្តៅស្អុះស្អាប់ នឹងធ្វើឲ្យអ្នកម្តាយងាយនឹងឆាប់ខឹង និងបែកញើសកាន់តែច្រើន។
៤.អ្នកម្តាយតែងតែឧស្សាហ៍ទល់លាមកព្រោះរាងកាយក្តៅ ហើយក្នុងរយៈពេលយូរអាចជះឥទ្ធិពលអាក្រក់ដល់សុខភាព។
តើស្ត្រីមានផ្ទៃពោះគួរសម្រួលភាពត្រជាក់នៅក្នុងខ្លួនដោយវិធីណា?
១.ជ្រើសរើសអាហារដែលអាចជួយកែសម្រួលឈាមរួមមាន ខ្ទឹមស ខ្ញី ខ្ជាយ … នឹងជួយជំរុញឲ្យដំណើរការឈាម និងអុកស៊ីសែននៅក្នុងខ្លួនឲ្យមានតុល្យភាព។ អាហារទាំងនេះនឹងជួយកែសម្រួលចលនាឈាមបន្តិចម្តងៗឲ្យល្អប្រសើរឡើងវិញ ហើយវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ ក្តៅបន្តិច ប៉ុន្តែវាក៏ធ្វើឲ្យរាងកាយសម្រាកបានស្រួលផងដែរ។
២.ជ្រើសរើសផ្លែឈើ និងបន្លែមានធាតុត្រជាក់ដូចជា ត្រសក់ ប៉េងប៉ោះ សាឡាត់ ជាដើម។ បន្លែទាំងនេះមានផ្ទុកជាតិទឹកច្រើន ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារស្ត្រីមានផ្ទៃពោះនឹងធ្វើការបានល្អ និងត្រជាក់ក្នុង។
៣.ជៀសវាងអាហារចៀន ឬអាហារសម្បូរខ្លាញ់។
៤.ជ្រើសរើសយកទឹកផ្លែឈើស្រស់ៗ បន្ទាប់ពីញ៉ាំអាហារដូចជា ទឹកឪឡឹក ទឹកផ្លែគូលែន ឬទឹកផ្លែប៉ោម…។
ដោយសារតែរាងកាយតែងតែត្រូវការតុល្យភាពត្រឹមត្រូវ ដូច្នេះអ្នកគួរជ្រើសរើសអាហារឲ្យសមស្របនឹងការផ្លាស់ប្តូររាងកាយ វានឹងធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ធូរស្រាល កាត់បន្ថយភាពថប់បារម្ភ និងបញ្ចេញភាពតានតឹងនៃរាងកាយផងដែរ។ ការញ៉ាំអាហារទាំងនេះនៅរដូវក្តៅ មិនត្រឹមតែធ្វើឲ្យរាងកាយស្ត្រីមានផ្ទៃពោះត្រជាក់ប៉ុណ្ណោះទេ វាក៏ជំនួយដល់សុខភាពទាំងម្តាយនិងកូនផងដែរ៕