នៅពេលដែលកូនៗរបស់យើងធំឡើងក្នុងយុគសម័យ COVID-19 ដែលកំពុងតែរីករាលដាលពាសពេញពិភពលោក បានធ្វើឲ្យអ្នកម្តាយជាច្រើននៅតែមានការព្រួយបារម្ភ ហើយមានសំនួរជាច្រើនដក់ជាប់ក្នុងខួរក្បាលរបស់ពួកគេនៅរៀងរាល់ព្រឹក។ តើកូនរបស់ខ្ញុំមានជំងឺ COVID-19 ទេ? តើគួរការពារជំងឺនេះយ៉ាងដូចម្តេច? ហើយមានសំនួរគួរឲ្យចាប់អារម្មណ៍ផងដែរ ដែលត្រូវការចម្លើប ដើម្បីបំបាត់ភាពងឿងឆ្ងល់របស់ឪពុកម្តាយទាំងអស់នោះ។
១.តើក្មេងអាចឆ្លងជំងឺ COVID-19 ទេ?
ភ្នាក់ងាយបង្ករោគនេះអាចរស់នៅយ៉ាងសម្ងាត់គ្រប់កន្លែងទាំងអស់ មិនថាទឹកមាត់ ទឹកសំបោរ ស្លេស ទឹកភ្នែកជាដើម។ ប្រសិនបើកូនរបស់អ្នកខ្វះការការពារ ឱកាសឆ្លងជំងឺនឹងកើតមានឡើង។ ដូច្នេះអ្នកត្រូវព្យាយាមទម្លាប់ឲ្យកូនលាងសម្អាតដៃញឹកញាប់ ដើម្បីជៀសវាងហានិភ័យនៃការឆ្លងជំងឺ COVID-19 ។
២.ជំងឺ COVID-19 អាចឆ្លងតាមរយៈការមានផ្ទៃពោះពីម្តាយទៅកូនដែរឬទេ?
យោងតាមស្ថិតិពីអ្នកជំងឺនៅទីក្រុងវូហាន ប្រទេសចិន មានម្តាយពពោះប្រមាណ ៩នាក់ ដែលឆ្លងវីរុស COVID-19 ប៉ុន្តែកូនរបស់ពួកគេនៅតែមិនទាន់ឆ្លងនៅឡើយ ហើយត្រូវបានគេជឿជាក់ថា អាចនឹងឆ្លងជំងឺដែរ។ នេះមិនមែនមេរោគអាចការឆ្លងទៅកាន់ទារកតាមរយៈទឹកភ្លោះ ទឹកដោះ ឬឈាមនោហទេ តែវាអាចមានឥទ្ធិពលធ្វើឲ្យទារកខ្សោយជាងមុន។ អ្នកជំនាញបានរកឃើញទៀតថា កុមារម្នាក់បានឆ្លងមេរោគ COVID-19 រយៈពេល ៣០ម៉ោងក្រោយពេលកើត មានន័យថាពេលនៅក្នុងពោះទារកមិនឆ្លងទេ។ ទោះជាយ៉ាងណាអ្នកជំនាញមិនធានាលទ្ធភាពនាពេលអនាគត់នោះទេ។
៣.ម្តាយឆ្លងជំងឺ COVID-19 តើអាចបំបៅដោះបានទេ?
យោងតាមអង្គការយូនីសេហ្វ បានបង្ហាញថា ទោះបីជាអ្នកម្តាយក៏ឆ្លងវីរុស COVID-19 ក៏ដោយ ពួកគេនៅតែអាចបំបៅដោះកូនបានដដែល គ្រាន់តែត្រូវពាក់មាស់ឲ្យបានត្រឹមត្រូវ ដើម្បីការពារការរីករាលដាលនៃជំងឺ។ ម្យ៉ាងវិញទៀតអ្នកម្តាយត្រូវលាងសម្អាតដៃជាមួយនឹងទឹកអនាម័យ ឬសាប៊ូមុនពេល និងក្រោយពេលប៉ះពាល់ទារក។
អ្វីដែលសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ គឺត្រូវយកចិត្តទុកដាក់ទៅលើអនាម័យ ហើយអនុវត្តទម្លាប់ឲ្យកុមារលាងសម្អាតដៃជានិច្ច និងជៀសវាងការប្រើដៃប៉ះពាល់ផ្ទៃមុខ។ ដោយសារតែយើងមិនបានដឹងថា ដៃមានផ្ទុកមេរោគ ឬមិនមាននោះទេ។ ម្យ៉ាងទៀត អ្នកត្រូវបង្រៀនកូនឲ្យចេះប្រើស្លាបព្រាដួសអាហារ ហើយអាហារសម្រាប់ទទួលទានទៀតសោធ ត្រូវតែក្តៅគ្រប់ពេល ដើម្បីថែរក្សាសុខភាព និងកសាងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ៕