សារធាតុ​ដែក សំខាន់​ចំពោះ​អ្នក​ម្តាយ​មានគភ៌​យ៉ាងណាខ្លះ?

0
4

សារធាតុ​ដែក​អាច​និយាយបានថា ជា​សារធាតុ​សំខាន់​មួយទៀត​ដែល​ចាំបាច់​ណាស់​សម្រាប់​អ្នក​ម្តាយ​មានគភ៌​ទាំងឡាយ​ព្រោះ​ក្រៅពី​ជួយ​ឱ្យ​ទារក​នៅក្នុង​ផ្ទៃ​មាន​រាងកាយ​រឹងប៉ឹង​មាំមួន ជួយ​បង្កើន​គ្រាប់​ឈាម និង​ខួរក្បាល​ហើយ​នោះ នៅបាន​ជួយ​ឱ្យ​អ្នក​ម្តាយ​មិន​ងាយ​នឹង​ងងឹតមុខ ឬ​ខ្យល់គ​ដួល​បាន​ទៀតផង។

ក្រៅពី​នៅក្នុង​សភាវ​ប្រក្រតី​ដែល​មនុស្ស​យើង​ត្រូវការ​សារ​ធាតុដែក​ដើម្បី​បង្កើន​គ្រាប់​ឈាម​ដល់​រាង​កា​យេ​បស់​ខ្លួន​ហើយ​នោះ នៅក្នុង​អំឡុងពេល​មានគភ៌​រឹតតែ​ជា​អំឡុងពេល​មួយ​ដែល​ចាំបាច់​ត្រូវតែ​បានទទួល​សារធាតុ​ដែក​ក្នុង​បរិមាណ​ដែល​ច្រើនជាង​មុន​ទៀតផង ព្រោះ​បើ​ខ្វះ​សារ​ធាតុដែក​នោះ ក្រៅពី​អ្នក​ម្តាយ​នឹង​កើត​សភាវ​ឈាម​ស្លេក​ហើយ នៅមាន​ផលប៉ះពាល់​ដល់​កម្មវិធី​សាង​អវយវៈផ្សេងៗ និង​ការរីកចម្រើន​ធំធាត់​ទាំង​ខាង​រាងកាយ និង​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​ទៀតផង។

ជា​ប្រក្រតី នៅពេល​មានការ​ទៅពិនិត្យ​គភ៌ លោកគ្រូ​ពេទ្យ​នឹងធ្វើ​ការជួស​ឈាម​ដើម្បី​ពិនិត្យ​មើលថា តើ​រាងកាយ​អ្នក​ម្តាយ​រឹងប៉ឹង​មាំមួន​ដែរឬទេ មាន​កំហាប់​របស់​ឈាម​ខ្លាំង ឬ​តិច​ប៉ុនណា បើ​រកឃើញថា​អ្នក​ម្តាយ​មាន​សភាវ​លោហិត​ស្លេក ឬ​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការកើត​សភាវ​លោហិត​ស្លេក​នេះ លោកគ្រូ​ពេទ្យ​អាច​នឹង​ឱ្យ​វីតាមីន​មក​បំប៉នបន្ថែម ឬ​ការពារ​ទុកជាមុន តែ​នឹង​ជាការ​ល្អ​បំផុត បើ​យើង​ជ្រើសរើស​ញ៉ាំ​អាហារ​ពី​ធម្មជាតិ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ដែក​នោះ ដោយ​ចែកចេញជា​សារធាតុ​ដែក​ដែល​រាងកាយ​អាច​បឺត​ជ្រាប​បាន​លឿន និង​អាច​យកទៅ​ប្រើប្រាស់​បានភ្លាមៗ ហើយ​និង​សារធាតុ​ដែល​រាងកាយ​បឺត​ជ្រាប​បាន​រាង​យឺត។

. អាហារ​ដែល​ផ្តល់​សារ​ធាតុដែក​ប្រភេទ​ដែល​រាងកាយ​បឺត​ជ្រាប​បាន​លឿន មានដូចជា អាហារ​ពពួក​សាច់សត្វ គ្រឿងក្នុង និង​អាហារ​សមុទ្រ​ដែល​ផ្តល់នូវ​សារធាតុ​ដែក​ខ្ព​ស់គឺ សួត និង​ថ្លើម​ជ្រូក កំ​ពិស បង្គា​ក្រៀម គ្រំ​កំភេម​ជាដើម។

. អាហារ​ដែល​ផ្តល់​សារធាតុ​ដែក​ដែល​រាងកាយ​បឺត​ជ្រាប​រាង​យឺត ត្រូវ​អាស្រ័យ​វីតាមីន C ជា​ជំនួយការ​ក្នុងការ​បឺត​ជ្រាប​នោះ​មានដូចជា អាហារ​ពពួក​បន្លែ​ស្លឹក​បៃតង និង​គ្រាប់សណ្តែកផ្សេងៗ ស្លឹក​ជីប​ហោ ស្លឹក​ក​ន្ទំ​ទេស និង​ធញ្ញជាតិ​ពពួក​គ្រាប់​ល្ងស។

អ្នក​ម្តាយ​មានគភ៌​គ្រាន់តែ​ឧស្សាហ៍​ទទួលទាន​អាហារ​ខាងលើនេះ​ឱ្យបាន​ច្រើន គួបផ្សំ​នឹង​ការពិនិត្យ​រកមើល​ភាពខុសប្រក្រតី​នៅក្នុង​គភ៌​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​កុំឱ្យ​ខ្លួនឯង​កើត​សភាវ​លោហិត​ស្លេក​ដែល​ហុច​ផលប៉ះពាល់​ដល់​កូនតូច​ជាទី​ស្រឡាញ់​នៅក្នុង​ផ្ទៃ​បាន។

ចំពោះ​អ្នក​ម្តាយ​មានគភ៌​ណា​ដែល​នៅ​មិនទាន់​បានធ្វើ​ការពិនិត្យ​ឈាម អាច​សាកល្បង​សង្កេតមើល​ដោយ​ខ្លួនឯង​ក៏បាន​ថា តើ​ខ្លួនឯង​ស្ថិតក្នុង​សភាវ​លោហិត​ស្លេក ឬ​កំពុងមាន​ភាព​ប្រថុយ​នឹង​ការកើត​សភាវ​លោហិត​ស្លេក​ឬក៏​អត់? ព្រោះ​អាការ​លោហិត​ស្លេក​នេះ​តែង​បង្ហាញឡើង​នៅលើ​រាងកាយ ដូចជា ខ្លួន​ឡើង​ស្លេកស្លាំង លឿង ដៃ​ស្លាំង បបូរមាត់​ស្លេក ឆាប់​វឹល និង​ងងឹតមុខ ខ្យល់គ​ញឹកញាប់ ឆាប់​ហត់ ស្ពឹក​ស្រពន់ – ល – បើ​រកឃើញថា​ខ្លួនឯង​មាន​អាការ​ដូច​ខាងដើម​នេះ​ទោះជា​ក្នុង​ចំណុច​ណាមួយ​ក៏ដោយ សូម​ណែនាំ​ឱ្យប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ទទួល​វីតាមីន​បំប៉ន និង​ជួស​ឈាម​រកមើល​ភាពខុសប្រក្រតីផ្សេងៗទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here