អាការៈឈឺខ្នង ជាជំងឺធម្មតាមួយក្នុងចំណោមជំងឺជាច្រើនដែលកើតមានចំពោះស្ត្រីមានផ្ទៃពោះ ហើយវាអាចនៅតែបន្តរហូតក្រោយឆ្លងទន្លេរួចក៏មានដែរ។ ឱកាសនៃការឈឺឆ្អឹងខ្នងមានរហូតដល់ ៥០ភាគរយ ដែលអាចជាផលរំខាននៃការមានផ្ទៃពោះ ប៉ុន្តែមានវិធីអាចជួយសង្គ្រោះខ្នងរបស់អ្នកពីការឈឺចាប់បាន។
១.សម្រាកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្រោយពេលសម្រាលកូនដំបូង។
២.ពេលបំបៅដោះកូន ត្រូវអង្គុយឲ្យត្រង់ខ្លួន ហើយត្រូវយកខ្នើយកល់ពីក្រោមដើម្បីកាត់បន្ថយទម្ងន់របស់ទារក។
៣.ត្រូវងូតទឹកក្តៅឧណ្ឌៗ និងព្យាយាមធ្វើលំហាត់ប្រាណស្រាលៗឲ្យបានទៀងទាត់។
៤.កុំពាក់ស្បែកជើងកែងចោទ ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយដល់ឆ្អឹងត្រគាក និងស្បូន។
៥.ជៀសវាងការងារឱនងើប ដូចជាលៀងចាន ឬបោកខោអាវជាដើម…។
៦.សូមឲ្យស្វាមីរបស់អ្នកធ្វើការម៉ាស្សាខ្នងថ្នមៗ ដើម្បីកាត់បន្ថយភាពឈឺចាប់។
៧.ស្អំទឹកកក ឬទឹកក្តៅនៅខ្នងផ្នែកខាងក្រោមឲ្យបានញឹកញាប់៕