ការវិវឌ្ឍ​នា​របស់​ទារក​ទើបនឹង​កើត

0
1

វិវឌ្ឍនាការ​របស់​កូនតូច​វ័យ 1 – 3 សប្តាហ៍​ដំបូង ដែល​កាលពីពេល​មុននេះ​កូនតូច​ទើបនឹង​កើត​របស់​អ្នក​ម្តាយ​ធ្លាប់​គេង​អង្កុញ​ខ្លួន​យ៉ាង​មាន​សេចក្តីសុខ​សប្បាយ​នៅក្នុង​ផ្ទៃ​ម្តាយ​ដ៏​កក់ក្តៅ និង​ស្ងប់ស្ងាត់​ជា​យូរ​ច្រើន​ខែ​មកហើយ ទើប​មិន​គួរឱ្យ​ចម្លែក​ចិត្ត​ឡើយ​ដែល​នៅក្នុង​សប្តាហ៍​ដំបូង​ជា​ពេលវេលា​ដែល​កូនតូច​ត្រូវតែ​សម្របសម្រួល​ខ្លួន និង​ធ្វើឱ្យមាន​ភាពស៊ាំ​ធ្លាប់​ជាមួយ​ពិភពលោក​ថ្មី​មួយ​នេះនោះ។

ប្រតិកម្ម​តបស្នង​តាម​ធម្មជាតិ
ទារក​របស់​អ្នក​ម្តាយ​កើតមក​ព្រមជាមួយ​ប្រតិកម្ម​តបស្នង​មកវិញ​តាម​ធម្មជាតិ​ដែលជា​រឿង​ចាំបាច់​ណាស់​មុននឹង​ទារក​មើលឃើញ​បាន​ច្បាស់​ឡើង និង​សាច់ដុំ​រឹងមាំ​ឡើង។ កូនតូច​នឹង​ក្តាប់ដៃ​ណែន​នៅពេល​ដាក់​អ្វី​ចូលទៅក្នុង​ដៃ ហើយនឹង​ងាក​ទៅរក​ភ្លាម​នៅពេល​មាន​អ្វី​មោ​ប៉ះ​នៅលើ​ថ្ពាល់ រួមទាំង​នឹង​បឺត​ជញ្ជក់​របស់ទន់ៗដែល​រុញ​ចូលទៅក្នុង​មាត់​តប​ស់​គេ​ទៀតផង។

ការទំនាក់ទំនង
ប្រហែលជា​មិនគួរ​ចម្លែក​ចិត្ត​ឡើយ បើ​អ្នក​ម្តាយ​បានដឹងថា វិធី​ទំនាក់ទំនង​សំខាន់​របស់​កូនតូច​ក្នុងអំឡុង​ពេលនោះ​គឺ ការ​យំរឹតតែ​អ្នក​ម្តាយ​តបស្នង​ទៅ​កូន​វិញ​បាន​លឿន​ប៉ុនណា ក៏​រឹ​តែ​ជាការ​សាង​នូវ​ភាពជឿជាក់​ក្នុង​ចិត្ត​ដល់​កូនតូច​ថា មាន​អ្នក​ស្តាប់ឮ ដឹង និង​យកចិត្តទុកដាក់​មើលថែទាំ​រូបគេ​ជានិច្ច ទើប​ធ្វើឱ្យ​ទារក​កើតមាន​អារម្មណ៍​នឹងនរ មាន​សុវត្ថិ​ភាពខ្លាំង​ឡើង​ប៉ុន​នោះដែរ ហើយ​បន្ទាប់ពីនោះ​មិនយូរប៉ុន្មាន អ្នក​ម្តាយ​នឹង​រៀន​យល់​ដឹងថា តើ​កូន​ស្រែកយំ​ព្រោះ​អ្វី?។

ការមើលឃើញ
ទារក​ទើបនឹង​កើត​នៅ​មើល​មិនទាន់​ឃើញច្បាស់​ប៉ុន្មាន​ឡើយ ដោយ​អាច​មើលឃើញ​បានត្រឹមតែ​ក្នុង​រយៈ​ចម្ងាយ 8 – 10 អ៊ិ​ញ​ប៉ុណ្ណោះ ឬ​ចម្ងាយ​រវាង​ខ្សែ​ភ្នែក​កូន​ជាមួយ​ផ្ទៃមុខ​អ្នក​ម្តាយ​នៅពេល​អ្នក​ម្តាយ​បំបៅ​ទឹកដោះ​កូន ឬ​បីកូន​នៅក្នុង​រង្វង់​ដៃ និង​ត្រូវ​ប្រើ​រយៈពេល​ប្រមាណ​ជា 4 – 6 ខែ​ទើប​កែវភ្នែក​របស់​ទារក​បាន​ទទួល​ការអភិវឌ្ឍ​ពេញទំហឹង​ដែល​អាចឱ្យ​មើលឃើញ​ពី​ជម្រៅ​របស់​វត្ថុ និង​មើលឃើញ​ពណ៌ផ្សេងៗបាន។

ការ​ម៉ាស្សា​ប៉ះពាល់​ទារក​ទើបនឹង​កើត
ការ​ម៉ាស្សា​ប៉ះពាល់​ជា​វិធី​ដែល​ល្អ​ខ្លាំងណាស់​ក្នុង​ការជួយ​ឱ្យ​កូនតូច​ទើបនឹង​កើត​របស់​អ្នក​ម្តាយ​បាន​ធូរស្រាល និង​ថែមទាំងជាការ​សាង​សម្ព័ន្ធភាព​ខាង​ផ្លូវចិត្ត​រវាង​អ្នក​ម្តាយ​ជាមួយ​កូន។ ទារក​សឹងតែ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ការមើល​ថែទាំ​យកចិត្តទុកដាក់ កុំទៅ​កង្វល់​បារម្ភ​ថា តើ​អ្នក​ម្តាយ​ម៉ាស្សា ឬ​ប៉ះពាល់​កូន​បាន​ត្រឹមត្រូវ ឬក៏​អត់​នោះ គួរ​ជឿ​លើ​សញ្ជាតិញាណ​នៃ​ភាពជា​ម្តាយ​របស់​អ្នក​ដោយ​ចាប់ផ្តើម​ដោយ​ការ​ម៉ាស្សាថ្នមៗយ៉ាង​ទន់ភ្លន់ ហើយ​កូនតូច​នឹង​សម្តែង​អាការ​ឱ្យ​អ្នក​ម្តាយ​បានដឹង​ភ្លាម​តែម្តង​នៅពេលណា​មាន​អារម្មណ៍​ថា​មិន​សប្បាយខ្លួន តែ​ភាគច្រើន​កូនតូច​ច្រើនតែ​គេង​លក់​ក្នុងអំឡុងពេល​ម៉ាស្សា ឬ​ម៉ាស្សា​រួច​ភ្លាម ដូច្នេះ​ទើប​ស័ក្តិសម​ក្នុងការ​ម៉ាស្សា​ឱ្យ​កូន​មុនពេល​គេង ឬ​ក្រោយពេល​ផ្ងូត​ទឹក​ឱ្យ​ហើយថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here