សព្វថ្ងៃនេះមានបច្ចេកវិទ្យាទំនើបៗច្រើនណាស់ដែលគេកំពុងប្រើប្រាស់សម្រាប់ជំនួយការងារផ្សេងៗ ប៉ុន្តែនៅពេលដែលស្ត្រីមានផ្ទៃពោះប្រើប្រាស់តើអាចប៉ះពាល់ដែរឬទេ? តើត្រូវមានការប្រុងប្រយ័ត្នចំពោះឧបករណ៍ទាំងអស់នោះយ៉ាងដូចម្តេច? នេះជាផលប៉ះពាល់ និងរបៀបរក្សាសុវត្ថិភាពពីឧបករណ៍ទាំងនោះ។

១.ប្រយ័ត្នការងារនៅមុខកុំព្យូរទ័រ
សម្រាប់អ្នកម៉ាក់ដែលមានអាជីបជាប់ទាក់ទងនឹងការប្រើប្រាស់កុំព្យូរទ័រស្ទើរតែរាល់ថ្ងៃ អ្នកប្រហែលជាត្រូវប្រយ័ត្នចំពោះឥរិយាបទអង្គុយ។ ឥរិយាបទអង្គុយមិនត្រឹមត្រូវអាចបណ្តោលឲ្យឈឺស្មា ក និងខ្នង ដែលបណ្តោលមកពីទម្ងន់នៃរាងកាយមិនស្មើគ្នា។ ប្រព័ន្ធឈាមរត់មិនអាចដំណើរការពេញលេញទេ អ្នកខ្លះអាចមានបញ្ហាហើមដៃ ហើមជើង ដូច្នេះវាត្រូវបានគេណែនាំឲ្យស្ត្រីមានផ្ទៃពោះធ្វើការនៅមុខកុំព្យូរទ័រ ទម្លាប់អង្គុយឲ្យត្រង់ខ្លួន ហើយប្រើខ្នើយកល់ពីក្រោយខ្នង និងមានកៅអីតូចមួយដាក់ទ្រជើងទាំងពីរ។ ម្យ៉ាងវិញទៀតអ្នកម៉ាក់មិនត្រូវអង្គុយនៅមុខកុំព្យូទ័រយូរពេកទេ ហើយព្យាយាមផ្លាស់ប្តូរចលនាជើងឲ្យបានញឹក ដើម្បីកាត់បន្ថយរោគសញ្ញានៃការឡើងរឹងសាច់ដុំ។
២.ប្រយ័ត្នការប្រើទូរស័ព្ទចល័ត
ទូរស័ព្ទចល័តអាចបញ្ចេញរលកអេឡិចត្រូម៉ាញ៉េទិចដែលត្រូវបានគេស្គាល់ថា “វិទ្យុសកម្មមីក្រូវ៉េវ” នឹងបង្កឲ្យមានការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទរបស់អ្នកម្តាយ រួមទាំងការបង្កើតកោសិកាអំប្រ៊ីយ៉ុងក្នុងស្បូនផងដែរ។ ហានិភ័យអាចធ្វើឲ្យកូនរបស់អ្នកងាយនឹងកើតជំងឺភ្នែកឡើងបាយ និងមានប្រព័ន្ធភាពស៊ាំទាប រួមទាំងបណ្តោលឲ្យមានការអភិវឌ្ឍយឺត ឬដុះដុំសាច់ខួរក្បាល។ ដូច្នេះអ្នកម្តាយត្រូវបានណែនាំឲ្យប្រយ័ត្នចំពោះការប្រើទូរស័ព្ទ ដោយកាត់បន្ថយការប្រើ ហើយប្រសិនបើត្រូវការនិយាយាទូរព័ទ្ទសូមបើកសំលេងឲ្យលឺកុំដាក់ផ្ទាល់នឹងត្រចៀក និងកុំនិយាយយូរពេក។
៣.ប្រយ័ត្នជាមួយរលកមីក្រូវ៉ែវកកកុញក្នុងខ្លួន
កំដៅនៃឧបករណ៍មីក្រូវ៉េវ សម្រាប់ចម្អិនអាហារអាចបណ្តោលឲ្យមានរោគសញ្ញាមិនប្រក្រតីនៅក្នុងកោសិកានៃរាងកាយ។ ប្រិសិនបើអ្នកចង់ចម្អិនអាហារទទួលទានគួរតែប្រើចង្ក្រានហ្គាស ធ្យូង ឬអូស ល្អជាង។
៤.ប្រយ័ត្នការប្រើកាសស្តាប់
រឿងមួយទៀតដែលអ្នកមានផ្ទៃពោះមិនគួរប្រងើយកណ្តើយ គឺការប្រើប្រាស់កាស។ ការស្តាប់តន្ត្រី ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត កម្រិតសំលេងមិនគួរខ្លាំងពេកទេ ក្នុងពេលមានផ្ទៃពោះ។ ព្រោះវាប៉ះពាល់ដល់ការស្តាប់របស់ទារកក្នុងផ្ទៃ។
ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងយុគសម័យនេះ មិនត្រូវបានគេហាមប្រាមទេ ប៉ុន្តែការប្រើប្រាស់ឲ្យមានកម្រិតសមស្រប ជាពិសេសប្រសិនបើអ្នកដឹងថាខ្លួនកំពុងតែមានផ្ទៃពោះ។ ដូច្នេះសូមព្យាយាមអនុវត្តវិធីទាំង៤ខាងលើព្រមគ្នា សង្ឈឹងមថា អ្នកម៉ាក់ និងកូនមិនទាន់កើត មានសុវត្ថិភាព និងសុខភាពល្អ៕