ចាល់ជាតិអាស៊ីតក្នុងក្រពះ ឬក្រហាយទ្រូងពេលតាំងគភ៌ ប្រើឱថសធម្មជាតិពីរមុខនេះនឹងធូរស្រាលភ្លាម

0
1

ការមានផ្ទៃពោះនឹងធ្វើឲ្យជីវិតអ្នកម្តាយមានភាពស្រស់ស្រាយបំផុត ប៉ុន្តែទន្ទឹមនឹងនេះវាក៏មានការផ្លាស់ប្តូរអារម្មណ៍ និងរាងកាយផងដែរ។ ជួនកាលអ្នកម្តាយមិនអាចមានភាពរីករាយទេ ដោយសារតែកើតមានបញ្ហាក្រហាយទ្រូង ដែលមានឥទ្ធិពលចាប់ពី ១៧ ទៅ៤៥ភាគរយនៃស្ត្រីមានផ្ទៃពោះទាំងអស់។

តើអ្វីដែលបណ្តោលឲ្យមានអាការក្រហាយទ្រូង ឬចាល់ជាតិអាសល់ស៊ីត​ អំឡុងពេលមានផ្ទៃពោះ?

បញ្ហាក្រហាយទ្រូងត្រូវបានគេចាត់ទុកជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលអាចបណ្តោលមកពីការផ្លាស់ប្តូរអ័រម៉ូន ការទទួលទានអាហារ និងទារកកំពុងតែលូតលាស់សង្កត់លើក្រពះ។

ការក្រហាយទ្រូង អាចធ្វើឲ្យស្ត្រីមានអារម្មណ៍ឈឺចាប់ក្នុងទ្រូង មានអារម្មណ៍ថាធ្ងន់ ហើមពោះ ភើ ក្អើក…។ ជាធម្មតាសញ្ញានៃការក្រហាយទ្រូងអំឡុងពេលមានផ្ទៃពោះកើតឡើងភ្លាមៗ បន្ទាប់ពីការបរិភោគអាហារ ឬផឹកទឹក។ ភាគច្រើនវាកើតឡើងនៅនៅសប្តាហ៍ពី ២៧នៃការមានផ្ទៃពោះ។

ដោយសារតែការក្រហាយទ្រូង អាចមិនស្រួលសម្រាប់អ្នកម្តាយ ពេលខ្លះមានឥទ្ធិពលអាក្រក់ដល់កូនក្នុងផ្ទៃផងដែរ។ ដូច្នេះដើម្បីប្រឆាំងនឹងបញ្ហាក្រហាយទ្រូង អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយគួរតែអនុវត្តវិធីដូចខាងក្រោម៖

១.ទឹកក្រូចឆ្មារ

វេជ្ជបណ្ឌិត និងអ្នកជំនាញរោគស្ត្រីអះអាងថា ការក្រហាយទ្រូងអាចត្រូវបានព្យាបាលយ៉ាងមានប្រសិទ្ធិភាពជាមួយទឹកក្រូចឆ្មារ។ នៅពេលដែលអ្នកទទួលទានទឹកក្រូចឆ្មារ វានឹងជួយគ្រប់គ្រងជាតិទឹក និងបន្សាបជាតិអាស៊ីតក្នុងក្រពះ ដោយបង្កើតអាល់កាឡាំងសម្រាប់គ្រប់គ្រងការចាល់ជាតិអាស៊ីត។ ហេតុនេះទឹកក្រូចឆ្មារ គឺជាឱសថធម្មជាតិដែលល្អបំផុតក្នុងការបំបាត់បញ្ហាក្រហាយទ្រូងអំឡុងពេលមានផ្ទៃពោះ។

២.ខ្ញី

មើមរុក្ខជាតិមួយប្រភេទនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាឱសថបុរាណ សម្រាប់ព្យាបាលជំងឺផ្សេងៗ ដែលទាក់ទងនឹងក្រពះ ឬការរំលាយអាហារ។ សម្រាប់ការជួយឲ្យមានភាពធូរស្រាលពីបញ្ហាក្រហាយទ្រូង ស្ត្រីមានផ្ទៃពោះគួរតែទទួលទានតែខ្ញី ដោយគ្រាន់តែហាន់ខ្ញីមួយដុំតូចត្រាំចូលក្នុងទឹកក្តៅ ហើយអ្នកអាចបន្ថែមស្ករបន្តិចបើចាំបាច់។ ក្រោយពេលទទួលទានហើយ អ្នកនឹងមានអារម្មណ៍ធូរស្បើយពីការក្រហាយទ្រូងភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here