វិធីងាយៗពិនិត្យមើល​កូន​ក្នុង​ផ្ទៃ​ប្រុស​ឬ​ស្រី មុន​អូស​អេកូ

0
1

ក្រោយពី​រៀបការ​ហើយ រឿង​ដំបូង​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​រំភើប​ខ្លាំង​បំផុត​រក​អ្វី​ប្រៀប​ពុំបាន គឺ​ការ​មាន​ផ្ទៃពោះ​ជា​លើកដំបូង។ ហើយ​សំនួរ​ទីមួយ​ដែល​ប៉ា​ម៉ាក់​ចង់ដឹង​មុនគេ​គឺ ទារក​ក្នុង​ផ្ទៃ​ប្រុស ឬក៏​ស្រី? ភាគច្រើន​ពួកគេ​ត្រូវ​រងចាំ​រហូត​ទាល់តែ​ថ្ងៃ​អូស​អេកូ​ទើប​ដឹង​ការពិត។ ក៏ប៉ុន្តែ​ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ពី​វិធីសាស្ត្រងាយៗអាច​សន្ម​ត់​ពី​ភេទ​របស់​ទារក មុនពេល​អូស​អេកូ​បាន។

១.ពិនិត្យមើល​ពណ៌​ទឹកនោម

អំឡុងពេល​មាន​ផ្ទៃពោះ ប្រសិនបើ​ទឹកនោម​របស់​អ្នក​ម៉ាក់ មាន​ពណ៌​លឿង​ល្អក បង្ហាញថា​ឱកាស​នៃ​ការ​មានកូន​ស្រី​ច្រើន ប៉ុន្តែ​មិនមែន១០០ភាគរយ​ទេ ព្រោះ​ពណ៌​ទឹកនោម​ក៏​អា​ចប​ណ្តោ​ល​មកពី​កត្តា​នៃ​ការទទួល​ទឹក និង​អាហារ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ផងដែរ។

២.ពិនិត្យមើល​អាការ​ចាញ់កូន

អ្នកជំនាញ​បានកត់សម្គាល់​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​រកឃើញថា អាការ​ចាញ់កូន​នៅពេល​ព្រឹក​ច្រើនជាង​ធម្មតា​ពួកគេ​នឹងមាន​កូនស្រី ផ្ទុយទៅវិញ​អ្នក​ដែល​មិនសូវ​ចាញ់​នៅពេល​ព្រឹក​ឱកាស​មានកូន​ប្រុស​ច្រើនជាង។

៣.ពិនិត្យមើល​រូបរាង​នៃ​ពោះ

យោងតាម​ជំនឿ​បុរាណ​គេ​តែង​តេ​និយាយថា ប្រសិនបើ​ពោះ​សំ​យ៉ុង​ចុះក្រោម ហើយ​ឧស្សា​ឈឺចាប់​នៅ​ជុំវិញ​ប្លោកនោម នោះ​ឱកាស​មានកូន​ប្រុស។ ប៉ុន្តែ​បើ​រូបរាង​ពោះ​ប៉ោង​ដូច​ផ្លែ​ឪឡឹក សន្ម​ត់​ថា​ទារក​ក្នុង​ផ្ទៃ​ជា​កូនស្រី។

៤.សង្កេតមើល​សុដន់

ប្រសិនបើ​ទំហំ​សុដន់​ធំ​ជាង​មុន​ច្រើនដង អ្នក​អាច​នឹងមាន​កូនស្រី។ ប៉ុន្តែ​បើ​ទំហំ​មានការ​ផ្លាស់ប្តូរ​បន្តិច​បន្តួច​ជា​សញ្ញា​បញ្ជាក់ថា មានកូន​ប្រុស ព្រោះ​អ័រម៉ូន​ភេទ​ឈ្មោល​នៅក្នុង​ខ្លួន​ធ្វើ​ឲ្យ​សុដន់​អ្នក​ម្តាយ​មិនសូវ​ប្រែប្រួល។

៥.ព្យាយាម​ពិនិត្យមើល​ស្បែក សក់ និង​ក្រចក

ប្រសិនបើ​ក្រចក​អ្នក​ដុះ​លឿន​ជាង​ធម្មតា សម្បុរស្បែក​ស្អាត ហើយ​សក់​មើលទៅ​ទន់​រលោង អ្នក​កំពុងតែ​ពពោះ​កូនប្រុស។ តែ​ប្រសិនបើ​សក់​ស្ងួត មាន​បញ្ហា​ស្បែក​ជាប់​រហូត​ធ្វើ​ឲ្យ​មុខ​ខ្មៅ​ស្រអាប់ ជា​សញ្ញា​បញ្ជាក់​ពី​កូនស្រី ព្រោះ​អ័រម៉ូន​ភេទ​ញី​នៅក្នុង​ខ្លួន​របស់​អ្នក​ម្តាយ​អាច​ផ្លាស់ប្តូរ​សភាព​រាងកាយ​បាន​យ៉ាង​ងាយ​ជាង​ធម្មតា។

 

សូមបញ្ជាក់​ផងដែរ​ថា ជាការ​សន្ម​ត់​ភេទ​របស់​ទារ​កនៅ​ដំណាក់កាល​ដំបូង​នេះ​ភាគរយ​ត្រូវ​ច្រើន ប៉ុន្តែ​មិនអាច​ត្រូវ​មួយរយ​ភាគរយ​នោះទេ លុះត្រាតែ​ទារក​គ្រប់​អាយុ​អូស​អេកូ ទើប​ដឹង​ច្បាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here