ផ្តាសាយ គឺជាជំងឺទូទៅមួយប្រភេទដែលអាចយាយីមកលើកកុមារគ្រប់ពេលវេលា ជាពិសសេសនារដូវរងា។ កុមារដែលកើតជំងឺនេះអាចមានអាការក្តៅខ្លួន ឈឺក្បាល មិនចង់ញ៉ាំអាហារ កណ្តោស់ ជាពិសេសហៀរសំបោរពិបាកដកង្ហើមតែម្តង។
នៅពេលកើតជំងឺផ្តាសាយ អ្នកជំនាញបានណែនាំឲ្យឪពុកម្តាយទាំងឡាយប្រើប្រាស់ទឹកអំបិល ដើម្បីលាងសម្អាតច្រមុះ ព្រោះផ្តល់អត្ថប្រយោជន៍មួយចំនួន។
១.កាត់បន្ថយរោគសញ្ញារ៉ាំរ៉ៃនៃជំងឺផ្តាសាយ បំបាត់អាការៈហៀរសំបោរ និងរមាស់នៅក្នុងច្រមុះ។
២.លាងសម្អាតភាពកខ្វក់ និងមេរោគ រួមទាំងសំបោរជាប់ក្នុងប្រហោងច្រមុះ។
៣.ការពាររោគសញ្ញាមិនឲ្យរីករាលដាលដល់សួត។
៤.ជួយគ្រប់គ្រងភ្នាសរឹងនៃច្រមុះ បន្ទាប់ពីការវះកាត់ច្រមុះ ឬហោងឆ្អឹងច្រមុះ។
៥.ជួយបណ្តេញស្លេស ឬសំបោរបានយ៉ាងមានប្រសិទ្ធភាព។
ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកអំបិលដើម្បីលាងសម្អាតច្រមុះ ដូច្នេះសូមឪពុកម្តាយទាំងឡាយកុំភ្លេចប្រើវិធីមួយនេះនៅពេលកូនកើតជំងឺផ្តាសាយ៕