ការឡើងទម្ងន់ដែលមានសុខភាពល្អសម្រាប់ស្ត្រីមានផ្ទៃពោះ គឺការឡើងស្ថិតក្នុងចន្លោះចាប់ពី ១២ ទៅ ១៨គីឡូក្រាម នៃសមាមាត្រនៃទម្ងន់រាងកាយធម្មតារបស់ស្ត្រី។ តែតួលេខនេះអាចប្រែប្រួលអាស្រ័យទៅលើជីវិតរស់នៅរបស់បុគ្គលម្នាក់ៗ ជាពិសសេការកើនឡើងជាតិខ្លាញ់ច្រើនក្នុងរាងកាយ។
ការកើនឡើងនៃជាតិខ្លាញ់នេះ គឺជាតម្រូវការដើម្បីទ្រទ្រង់ការសម្រាលកូន និងការបំបៅដោះ។ ប៉ុន្តែភាគច្រើននៃស្ត្រីតែងលើសទម្ងន់ក្រោយពេលសម្រាល នាំឲ្យមានបញ្ហាច្រើន ហើយបញ្ហាដែលស្ត្រីត្រូវប្រឈមខ្លាំងបំផុតមាន៤យ៉ាង។
១.ធាត់ជ្រុល មិនងាយសម្រកឲ្យដូចដើមឡើយ។
២.ហានិភ័យកើតជំងឺទឹកនោមផ្អែមមានកម្រិតខ្ពស់។
៣.ហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងបេះដូង។
៤.មានផលវិបាកអំឡុងពេលមានផ្ទៃពោះ និងសម្រាល។
ជាការពិតណាស់ពេលមានផ្ទៃពោះស្ត្រីត្រូវការអាហារបំប៉នច្រើន ដើម្បីជំរុញដល់ការលូតលាស់កូនក្នុងផ្ទៃ។ ដូច្នេះស្ត្រីមិនគួរសម្រកទម្ងន់នៅពេលនេះទេ សូមរងចាំរហូតដល់កូនកើតមកសិន ចាំរកវិធីដោះស្រាយតាមក្រោយ៕