អាហារ៤ប្រភេទ ជួយ​ប៉ូវ​កម្លាំង និង​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​មាន​សុខភាព​ល្អ

0
1

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន វីតាមីន និង​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ដើម្បី​ជួយ​ជំរុញ​ដល់​ការលូតលាស់​កូន​នៅក្នុង​ផ្ទៃ ហើយ​ព្រមទាំង​ជួយ​ឲ្យ​រាងកាយ​មាន​សុខ​ភាពល្អ​ផងដែរ។ ហេតុ​ដូច្នេះហើយ ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​គួរតែ​ចេះ​ជ្រើសរើស​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ទទួលទាន​ប្រចាំថ្ងៃ។

១.ផ្តា​ខាត់ណា​ពណ៌​ខៀវ

បន្លែ​ពណ៌​បៃតង​មួយ​ប្រភេទ​នេះ សម្បូរ​ទៅដោយ​កាល់ស្យូម អាស៊ីត​ហ្វូ​លិ​ក ជាតិ​សរសៃ និង​វីតាមីន​C ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ជា​ចាំបាច់។

២.ចេក

ចេក ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែ​ដ៏​ល្អ​បំផុត​សម្រាប់​ជំនួយ​សុខភាព ជាពិសេស​សារធាតុ​ប៉ូ​តា​ស្យូ​មរ​ប​ស់វាង អាច​ផ្តល់​ថាមពល​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

៣.ស៊ុត

ស៊ុត​ស្ងោរ គឺជា​ប្រភព​ប្រូតេអ៊ីន​ដ៏​ចាំបាច់​សម្រាប់​ជួយ​ជំរុញ​បន្ថែម​ដល់​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ ហេតុនេះ​អ្នក​ម្តាយ​គួរតែ​ទទួលទាន​មួយថ្ងៃ​ឲ្យ​បាន ១០ក្រាម។

៤.សណ្តែក

ពពួក​សណ្តែក មិន​ថា​សណ្តែក​គួរ ឬ​សណ្តែកបារាំង​នោះទេ សុទ្ធតែ​សម្បូរ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ខ្ពស់​ដូចគ្នា។ សារធាតុ​ទាំងនេះ អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ទល់លាមក ហើយ​អាចជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​សុខ​ភាពល្អ​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here