អាយុប៉ុន្មានទើបកូនឈប់លូតកម្ពស់?

0
2

ជាទូទៅមនុស្សភាគច្រើនយល់ថា កម្ពស់របស់កូនគឺអាស្រ័យទៅលើហ្សែនរបស់ឪពុកម្តាយមួយមុខប៉ុណ្ណោះ តែតាមពិតវាមិនអាស្រ័យទៅលើកត្តាហ្សែនទាំងស្រុងនោះទេ នៅមានរបបអាហារ ការធ្វើលំហាត់ប្រាណ និងការទទួលទានកំណេកគ្រប់គ្រាន់ ក៏រួមចំណែកដល់ការកំណត់កម្ពស់របស់កូនផងដែរ។

តើកុមារមានអាយុប៉ុន្មានទើបឈប់លូតកម្ពស់?

កម្ពស់គឺជាបញ្ហាមួយដែលធ្វើឲ្យឪពុកម្តាយភាគច្រើនមានការព្រួយបារម្ភជាខ្លាំង ប្រសិនបើមិនបានយកចិត្តទុកដាក់ថែទាំទេនោះ ពួកគេអាចក្លាយជាក្មេងក្រិនមិនសូវលូតកម្ពស់ឡើយ។

តាមការស្រាវជ្រាវបានបង្ហាញថា កុមារឈប់លូតកម្ពស់នៅអាយុប្រហែលជា ១៧ឆ្នាំចំពោះក្មេងស្រី ហើយក្មេងប្រុសវិញឈប់លូតកម្ពស់នៅអាយុប្រហែលជា ១៩ឆ្នាំ។ ដូច្នេះឪពុកម្តាយគួរស្វែងរកបច្ចេកទេសក្នុងការបង្កើនកម្ពស់ដល់កូនឲ្យបានសមស្រប ជាពិសេសក្នុងវ័យកុមារភាព ព្រោះវានឹងបង្កើនឱកាសនៃការលូតកម្ពស់ខ្លាំងជាងក្មេងវ័យជំទង់។

ទាក់ទងនឹងកម្ពស់របស់កូន កុំបាក់ទឹកចិត្តព្រោះតែយើងជាឪពុកម្តាយមានកម្ពស់ទាបឲ្យសោះ ព្រោះកូនរបស់អ្នកអាចមានកម្ពស់ខ្ពស់ជាងអ្នកបានវាអាស្រ័យទៅលើការផ្តល់អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ គួបផ្សំជាមួយនឹងទម្លាប់នៃការរស់នៅល្អដូចជាធ្វើលំហាត់ប្រាណ និងការគេងបានគ្រប់គ្រាន់ផងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here