មាន​ផ្ទៃពោះ​ភ្លាម​ញ៉ាំ​អាហារ​ទាំងនេះ​ឲ្យ​បាន​ច្រើន ខួរក្បាល​កូន​នឹង​ឆ្លាត​តាំងពី​នៅក្នុង​ផ្ទៃ

0
2

ការផ្តល់​អាហារ​សម្រាប់​កូន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គឺជា​កាតព្វកិច្ច​របស់​អ្នក​ម្តាយ ព្រោះ​សារធាតុចិញ្ចឹម​ដែល​អ្នក​ម្តាយ​ទទួលបាន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អាចធ្វើ​ឲ្យ​ទារក​មាន​សុខ​ភាពល្អ និង​ឆ្លាត​វៀងវៃ។ សារធាតុចិញ្ចឹម​ទាំងអស់​មាន​សារៈសំខាន់​ក្នុងការ​បង្កើត​ជាលិកា​ក្នុងពេល​មាន​ផ្ទៃពោះ។ ដូច្នេះ​ថ្ងៃនេះ BabyAndMom នឹងធ្វើ​ការបង្ហាញ​ពី​អាហារ​មួយចំនួន​ដែល​ជួយ​ជំរុញ​ឲ្យ​ទារក​មាន​ខួរក្បាល​ឆ្លាត​វៃ​តាំងពី​នៅក្នុង​ផ្ទៃ។

១.ត្រី​ជួយ​ពង្រឹង​សរសៃប្រសាទ​របស់​ទារ​ក

សារធាតុចិញ្ចឹម​នៅក្នុង​សាច់​ត្រី​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា៣ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​មុខងារ​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​ទារក​មាន​ការវិវឌ្ឍ​បានល្អ​ក្នុងការ​ចង់ចាំ។ ដូច្នេះ​វា​ត្រូវបាន​គេ​ណែនាំ​ថា ក្នុង​ពេ​មាន​ផ្ទៃពោះ អ្នក​គួរតែ​បរិភោគ​ត្រី​ឲ្យ​បាន​ច្រើន​រួមទាំង​ត្រី​សាម៉ុន ត្រី​ស្បៃ​កា…។

២.ស៊ុត​បង្កើន​ថាមពល​របស់​កោសិកា

ដោយសារតែ​ស៊ុត គឺជា​ប្រូតេអ៊ីន​ល្អ​បំផុត វា​ត្រូវបាន​គេ​ចាត់ទុកជា​ស្តេច​នៃ​សារធាតុចិញ្ចឹម​ប្រូតេអ៊ីន។ ព្រោះ​វា​អាចជួយ​ក្នុងការ​បង្កើត​កោសិកា​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ ក៏ដូចជា​ជំនួយ​ដ៏​អស្ចារ្យ​ក្នុងការ​បង្កើត​ភាពស៊ាំ និង​ទប់ទល់​ភ្នាក់ងារ​បង្ក​ជំងឺ។ ដោយសារតែ​ស៊ុត មាន​ផ្ទុក​ប្រូតេអ៊ីន វីតាមីន សារធាតុ​រ៉ែ និង​ប្រភេទ​អូ​មេ​ហ្គា៣ ដែល​ល្អ​បំផុត។

៣.ទឹកដោះគោ​ជួយ​ពង្រឹង​ជាលិកា​សម្រាប់​ទារក

ទឹកដោះគោ​មានតម្លៃ​ទាំង​វីតាមីន និង​សារធាតុ​រ៉ែសំខាន់ៗ ធ្វើ​ឲ្យ​វា​អាចជួយ​បង្កើន​ថាមពល បង្កើត​ឡើងវិញ​នៃ​ជាលិកា​នៅក្នុង​ខ្លួន និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​កូន​ផងដែរ។

៤.ទឹកដោះគោ​ជូរ​ជួយ​ពង្រឹង​ឆ្អឹង និង​ធ្មេញ​បានល្អ

តម្លៃ​នៃ​ទឹកដោះគោ​ជូរ ច្រើនជាង​អ្វីដែល​អ្នក​បានគិត​ទៅទៀត មិន​ថា​សារធាតុចិញ្ចឹម​សម្រាប់​ខួរក្បាល​នោះទេ រួមបញ្ចូល​ទាំង​សារធាតុចិញ្ចឹម​ដែល​អាចជួយ​ថែរក្សា​ឆ្អឹង និង​ធ្មេញ​ក្នុងពេល​មាន​ផ្ទៃពោះ​ឲ្យ​រឹងមាំ​ផងដែរ។

៥.ស្លឹក​បន្លែ​បៃតង​បង្កើន​ការលូតលាស់​បានល្អ

តើ​អ្នកដឹង​ទេ​ថា ស្លឹក​បន្លែ​បៃតង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​រួមមាន​វីតាមីន C វីតាមីន K អាស៊ីត​ហ្វូ​លិ​ក កាល់ស្យូម ដែលជា​សារធាតុចិញ្ចឹម​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ​របស់​អំប្រ៊ីយ៉ុង ឬ​ទារក។ ព្រោះ​សារធាតុចិញ្ចឹម​ពី​ស្លឹក​បន្លែ​បៃតង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធ្វើ​ឲ្យ​ជាលិកា​ក្នុង​ខួរក្បាល​ទារក​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ហានិភ័យ​រោគសញ្ញា​ខុស​ប្រក្រតី។

ដោយសារតែ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​បែបនេះហើយ ដែល​អ្នកជំនាញ​ជំរុញ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​ព្យាយាម​ទទួលទាន​អាហារ​ទាំង​ប៉ុន្មាន​ដូចខាងលើ​ឲ្យ​បាន​ញឹកញាប់ ព្រោះ​វា​អាចជួយ​ឲ្យ​ទារក​កើតមក​មាន​សុខភាព​ល្អ និង​មាន​ប្រាជ្ញា​ឆ្លាត​ជាង​ក្មេង​ដទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here