ម៉ាក់ៗគួរដឹង! គុណវិប្បត្តិនៃការបង្កើតបរិមាណទឹកភ្លោះច្រើនជ្រុល

0
1

ទឹកភ្លោះ គឺជាសារធាតុរាវដែលបង្កើតឡើងដោយទឹករងៃ និងឈាមរបស់អ្នកម្តាយ ជ្រាបចូលទៅក្នុងថងទឹកភ្លោះតាមរយៈសុក។ ទឹកភ្លោះនេះផងដែរ មានតួនាទីការពារទារកក្នុងផ្ទៃម្តាយពីការប៉ះទង្គិះពីខាងក្រៅ ជួយរក្សាទារកឲ្យមានអារម្មណ៍កក់ក្តៅ ទារកអាចធ្វើចលនាដោយសេរី។

ទោះជាយ៉ាងណាប្រសិនបើទឹកភ្លោះបង្កើតឡើងច្រើនពេក វាអាចបង្កគុណវិប្បត្តិយ៉ាងធ្ងន់ធ្ងរ។

១.ពិបាកដកដង្ហើមមុនពេលកើត។

២.ហានិភ័យឆាប់បែកទឹកភ្លោះ កូនកើតមុនពេលកំណត់ របូតទងសុខ ឆ្លងមេរោគលើផ្លូវបង្ហូរនោម និងការមានការហូរឈាមក្រោយពេលសម្រាលអាចកើតយ៉ាងងាយប្រសិនបើអ្នកមានកូនភ្លោះ។

៣.បង្កើនឱកាសក្នុងការវះកាត់ ហើយទារកមានទីតាំងបញ្ជ្រាសនៅពេលកើត។

៤.ទារកអាចមានហានិភ័យស្លាប់ក្នុងផ្ទៃ។

៥.ទារកប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម។

៦.ទារកអាចគ្មានលលាដ៏ក្បាល និងធ្វើឲ្យឆ្អឹងកងខ្នងមិនជាប់គ្នា។

ចំពោះការមានទឹកភ្លោះតិចពេក ក៏អាចបង្កផលលំបាកដូចគ្នា ដូចជា ទារកមានជាតិពុលច្រើនក្នុងខ្លួន សម្ពាធឈាមឡើងខ្ពស់ កម្រើកដៃជើងមិនស្រួល ការរីកចម្រើនរាងកាយទារកមិនដំណើរការតាមប្រក្រតី និងក្រូម៉ូសូមខុសប្រក្រតីជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here