ពេលអ្នកម្តាយគ្រុន អាចបំបៅដោះកូនបានទេ?

0
1

ពេលខ្លះ អ្នកម្តាយក៏ចេះឈឺ ឬគ្រុនដែរ ដោយសារតែការបង្ករោគផ្សេងៗ ជាពិសេសជំងឺផ្តាសាយតែម្តង។ ចំណុចមួយនេះធ្វើឲ្យមានការបារម្ភពីសំណាស់អ្នកម្តាយជាច្រើន ថាតើពួកគេនៅអាចបំបៅដោះកូនបានធម្មតាឬទេ?

អ្នកស្រីវេជ្ជបណ្ឌិត Sutira Eua Phairotkit Neonatal អ្នកជំនាញផ្នែកកុមារនៅប្រទេសថៃ បានណែនាំថា រោគសញ្ញាតូចតាចរួមទាំង ជំងឺផ្តាសាយ រាគរួស កុំបារម្ភថ្វី ដោយសារតែភ្នាក់ងារបង្កជំងឺទាំងនេះមិនបានចូលទៅក្នុងទឹកដោះនោះទេ ហើយក៏មិនចាំបាច់បញ្ឈប់ការបំបៅដោះកូនដែរ។

ប៉ុន្តែត្រូវប្រយ័ត្នចំពោះការឆ្លងទៅកាន់ទារក តាមរយៈផ្លូវដង្ហើម ដោយការពាក់ម៉ាស់បិទបាំងច្រមុះមាត់រាល់ពេលបំបៅដោះកូន ហើយគួរលាងសម្អាតដៃមុនពេលប៉ះពាល់កូន ជាពិសេសជៀសវាងការថើបកូនរហូតទាល់តែជំងឺជាសះស្បើយទាំងស្រុង។

ចំពោះអ្នកម្តាយដែលមានស្ថានភាពសុខភាពទន់ខ្សោយ និងត្រូវការលេបថ្នាំ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីផលប៉ះពាល់នៃថ្នាំជាមុនសិន មុននឹងបន្តបំបៅដោះកូន៕

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here