ពេលកំពុងពពោះ ម៉ាក់ៗអាចចម៉ាស្សារបាតជើងបានទេ?

0
1

ជាទូទៅការម៉ាស្សាបាតជើង អាចជួយឲ្យយើងសម្រាកបានស្រួល និងមានអារម្មណ៍ធូរស្បើយពីភាពអស់កម្លាំង។ ប៉ុន្តែនៅពេលមានផ្ទៃពោះ តើអ្នកម៉ាក់អាចធ្វើការម៉ាស្សាបាតជើងបានដែរឬទេ?

ជើងជាសរីរាង្គដ៏សំខាន់បំផុតដែលមានតួនាទីទ្រទម្ងន់ ជាពិសេសនៅពេលដែលទារកក្នុងផ្ទៃកាន់តែធំ ជើងរបស់អ្នកម៉ាក់ មានបន្ទុកកាន់តែខ្លាំង។ ដូច្នេះវាមិនមែនជារឿងចម្លែកនោះទេដែលអ្នកម៉ាក់ចេះតែអស់កម្លាំងខ្លាំងពេលមានផ្ទៃពោះ ហើយត្រូវការស្វែងរកវិធីដោះស្រាយ គឺការម៉ាស្សាបាតជើង។

បើតាមជំនឿជនជាតិចិនបានបង្ហាញថា ការម៉ាស្សាអាចជួយជំរុញថាមពលរបស់រាងកាយ ដូចជាការចាក់ម្ជុលវិទ្យាសាស្ត្រដែរ។ ប៉ុន្តែដោយសារតែរាងកាយមនុស្សយើងមានចំណុចផ្សេងៗគ្នាជាច្រើន ដែលអាចជំរុញដល់ការសម្រាលកូន។ ដូច្នេះបើចុចកន្លែងខុសដោយចៃដន្យ អាចប្រឈមនឹងគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ និងមានផលប៉ះពាល់មិននឹកស្មានដល់ គឺការកើតមិនគ្រប់ខែ ឬរលូតបាន។

ទោះជាយ៉ាងណាការម៉ាស្សាបាតជើងសម្រាប់អ្នកម៉ាកពេលមានផ្ទៃពោះ នៅតែមានសុវត្ថិភាពបើអនុវត្តបែបនេះ៖

១.កុំឈរឲ្យអោយសោះ អ្នកម៉ាក់ត្រូវរកកៅអ៊ីមកអង្គុយឲ្យបានត្រឹមត្រូវ។

២.ត្រាំជើងនៅក្នុងទឹកក្តៅឧណ្ឌៗដែលលាយអំបិលបន្តិច ឲ្យបាន៣០នាទីក្នុងមួយថ្ងៃមុនពេលចូលគេង។

៣.ឲ្យស្វាមីរបស់អ្នកម៉ាស្សាច្របាច់បាតជើងចំនួន ១៥ទៅ៣០នាទី តែមិនត្រូវប្រើដៃធ្ងន់ពេកទេ។

វិធីសាស្ត្រម៉ាស្សាបាតជើងនេះ អាចជួយឲ្យរាងកាយអ្នកម៉ាក់សម្រាកបានស្រួល បំបាត់ភាពនឿយហត់ និងកាត់បន្ថយបញ្ហាជើងស្ពឹកស្រពន់ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here