៦ចំណុចប៉ាម៉ាក់ជាអ្នកធ្វើ តែកូនជាអ្នកទទួលផលអាក្រក់

0
1

អ្នកត្រូវចាំថា នៅដំណាក់កាលដំបូងនៃការលូតលាស់ ក្មេងៗចូលចិត្តរៀនតាម ​និងចង់ចាំនូវទង្វើដែលប៉ាម៉ាក់របស់ខ្លួនបានធ្វើរាល់ថ្ងៃ។ ដូច្នេះប្រសិនបើអ្នកទម្លាប់មានឥរិយាបថល្អ ក្មេងនឹងចម្លងឥរិយាបថនោះទុក ហើយយកមកប្រើប្រាស់នៅពេលពួកគេធំឡើង។

ក៏ប៉ុន្តែមានទម្លាប់អវិជ្ជមានមួយចំនួន ដែលប៉ាម៉ាក់ទាំងឡាយគួរតែកុំប្រព្រឹត្តិ ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានដល់កូន។

១.រិះគន់ខ្លួន​ឯង

ជាទូទៅមនុស្សមួយចំនួនតែងតែរិះគន់ខ្លួន​​ឯងទាក់ទងទៅនឹងមុខមាត់ ឬអាជីពមិនល្អដូចគេជាដើម។ ទម្លាប់មួយនេះនាំឲ្យកូនរបស់អ្នកខ្វល់ខ្វាយតែរឿងសម្រស់ និងការទទួលបានភាពជោគជ័យ ដែលក្រោយមកអាចបណ្តោលឲ្យមានបញ្ហាការធ្លាក់ទឹកចិត្តជាដើម។

២.ការប្រើឧបករណ៍ទំនើបៗ

ប៉ាម៉ាក់សម័យថ្មីភាគច្រើន ចូលចិត្តលេងឆាត ឬនិយាយទូរស័ព្ទច្រើនម៉ោងនៅចំពោះមុខកូនរបស់ពួកគេ។ ក្រោយពីឃើញទម្លាប់របស់ប៉ាម៉ាក់រាល់ថ្ងៃ ពួកគេនឹងចាប់ផ្តើមមានអារម្មណ៍ចង់បានទូរស័ព្ទមកលេងតាំងពីក្មេង ដូច្នេះវានឹងធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

៣.ការផឹក និងជក់បារី

ទម្លាប់ប្រព្រឹត្តិទង្វើមិនល្អដូចជា ផឹកស្រាច្រើនពេក និងជក់បារីនៅចំពោះមុខកូនៗ អាចធ្វើឲ្យពួកគេមានអារម្មណ៍ថា វាជារឿងត្រឹមត្រូវក្នុងការអភិវឌ្ឍទម្លាប់មួយនេះតាម។ ទីបំផុតពួកគេនឹងចាប់ផ្តើមផឹក និងជក់បារីតាំងពីនៅវ័យក្មេង ដែលនាំឲ្យមានផលវិបាកដល់សុខភាពនៅពេលក្រោយ។

៤.ប្រៀបធៀប

ការប្រៀបធៀបសមិទ្ធផលរបស់កូនជាមួយនឹងក្មេងដទៃទៀត ហើយធ្វើការស្តីប្រទោសជាញឹកញាប់នៅចំពោះមុខមិត្តភក្តិរបស់ពួកគេ វាមិនត្រឹមតែមិនបានលើកទឹកចិត្តកូនប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកូនលែងមានទំនុកចិត្តលើខ្លួនឯង និងមានផលអវិជ្ជមានដល់ចិត្តសាស្ត្រ។

៥.ឈ្លោះប្រកែកគ្នា

ប្រសិនបើអ្នកកំពុងតែឈ្លោះប្រកែកគ្នា ជាមួយសមាជិកគ្រួសារជាញឹកញាប់នៅចំពោះមុខកូន វាអាចធ្វើឲ្យពួកគេយកគំរូតាម។ អាកាប្បកិរិយាមិនល្អមួយនេះ នឹងត្រូវបានយកទៅប្រើជាមួយមិត្តភក្តិរបស់ពួកគេតាំងពីវ័យក្មេង។

៦.ការប្រើអំពើហិង្សា

ការវាយកូនសូម្បីតែកំហុសតូចមួយ នឹងការដាក់ទណ្ឌកម្ម ពួកគេជាញឹកញាប់ គឺជាការរំលោភបំពានផ្លូវចិត្ត ហើយអាចធ្វើឲ្យពួកគេមានអារម្មណ៍ភ័យខ្លាចជានិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here